ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់អំពីវិន័យរបស់អ្នកសារព័ត៌មានដែលចូលរួមយកព័ត៌មានក្នុងព្រឹត្តិការណ៍ស៊ីហ្គេម។
លោករដ្ឋមន្ត្រី បានសរសេរនៅក្នុងគណនីហ្វេសប៊ុកនាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ថា៖ «អ្នកកាសែតខ្មែរយើងត្រូវដឹងរឿងមួយ! នៅពេលប្រកួតកីឡាស៊ីហ្កេម អ្នកណានៅកន្លែងណាត្រូវនៅតែកន្លែងនោះ អត់មានចល័តចុះឡើងទេ។ នេះជាវិន័យដាច់ណាត់»។
លោករដ្ឋមន្ត្រីបញ្ជាក់ថា ក្នុងករណីអ្នកសារព័ត៌មានបំពានវិន័យទាំងនេះ នោះគេនឹងដាក់ពិន័យប្រទេសកម្ពុជាមិនឱ្យចូលរួមប្រកួតនៅពេលខាងមុខទៀតទេ។
គូសបញ្ជាក់ថា នៅសល់តែ ១០ថ្ងៃទៀតប៉ុណ្ណោះនឹងឈានដល់ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣។ គូសបញ្ជាក់ថា ភ្លើងគប់កីឡានឹងដង្ហែចេញពីប្រទេសឡាវ ឆ្ពោះមកកម្ពុជាវិញតាមខេត្តស្ទឹងត្រែង នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ដើម្បីបន្តដង្ហែនៅតាមខេត្តជាប់បឹងទន្លេសាប រួចដង្ហែមកកាន់ទីលានពហុកីឡដ្ឋានជាតិមរតកតេជោដែលជាកន្លែងបើកពិធីប្រកួតស៊ីហ្គេម និងប៉ារ៉ាហ្គេម នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣។
លោក ខៀវ កាញារឹទ្ឋ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន មាន ប្រសាសន៍យ៉ាងខ្លីថា, (អ្នកកាសែតខ្មែរយើងត្រូវដឹងរឿងមួយ ! នៅពេលប្រកួតកីឡា សុីហ្កេម អ្នកណានៅកន្លែងណាត្រូវនៅតែកន្លែងនោះ អត់មានចល័តចុះឡើងទេ ។ នេះជាវិន័យដាច់ណាត់ ។ ការបំពានធ្ងន់ធ្ងរលើវិន័យនេះ អាចរហូតគេដាក់ពិន័យប្រទេសកម្ពុជាយើងមិនអោយចូលប្រកួតនាពេលខាងមុខទៀតបាន) ៕
ដោយ : សិលា