ភ្នំពេញ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឃាត់ខ្លួនជនសង្ស័យ០៣នាក់ វេលាម៉ោង ១៣និង០០នាទីកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ ពីបទជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ត្រង់ចំណុចក្នុងរោងដីឡូត៍គ្មានលេខ ស្ថិតនៅភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យចំនួន០៣នាក់៖
១-ឈ្មោះ ផាន់ រិទ្ធ ហៅ ចិន ភេទប្រុស អាយុ២៩ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល គ្មានលេខ ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
២-ឈ្មោះ សុខ ខី ហៅ ឆក ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរជាងដែក មានទីលំនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
៣-ឈ្មោះ ចាន់ គ្រឹស្នា ភេទប្រុស អាយុ៣៨ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរជាងចម្លាក់រូប មានទីលំនៅក្នុងភូមិ៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ រីឯវត្ថុតាងចាប់យក៖ក្រាមពណ៌សថ្លាចំនួន០៤កញ្ចប់ថង់តូច,ម៉ូតូហុងដាគប់ជ្រុងពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1K-1778 ចំនួន០១គ្រឿង(ចាស់),ទូរស័ព្ទដៃចំនួន០៣គ្រឿង( ម៉ាក់OPPO A37F ពណ៌ទឹកមាស០១គ្រឿង, ម៉ាក់ SAMSUNG ពណ៌មិនប្រក្រតី០១គ្រឿង, ម៉ាក NOKIA 105 ពណ៌ខៀវ០១គ្រឿង ) ទុយោសម្រាប់ចូកថ្នាំញៀនចំនួន១ ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១២និង០០នាទី លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោបានបញ្ជាដឹកនាំកម្លាំងជំនាញ ចុះបង្ក្រាបជាក់ស្ដែង ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចក្នុងរោងដីឡូត៍គ្មានលេខ ស្ថិតនៅភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ ទី១.ឈ្មោះ ចាន់ គ្រឹស្នា, ទី២ឈ្មោះ សុខ ខីហៅ ឆក កំពុងនៅក្នុងរោងខាងលើ រួចសមត្ថកិច្ចយើងធ្វើការត្រួតពិនិត្យ និងឆែកឆេររកឃើញក្រាមពណ៌សថ្លាចំនួន ០១កញ្ចប់ថង់តូច នៅលើតុ ហើយសមត្ថកិច្ចយើងបានបន្ដឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ទៀតឈ្មោះ ផាន់ រិទ្ធ ហៅ ចិន នៅក្នុងបន្ទប់ជួលគ្មានលេខ ស្ថិតភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រួចសមត្ថកិច្ចយើងធ្វើការត្រួតពិនិត្យ និងឆែកឆេររកឃើញក្រាមពណ៌សថ្លាចំនួន ០៣កញ្ចប់ថង់តូច នៅក្នុងបន្ទប់ជួលខាងលើ ទើបសមត្ថកិច្ចយើងធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០៣នាក់ រួមទាំងវត្ថុតាង យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគបាលខណ្ឌដង្កោ តាមនីតិវិធីច្បាប់។
បច្ចុប្បន្ននេះ ជនសង្ស័យទាំង០៣នាក់ កំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ៕ដោយ ៖ ភារ៉ា ដង្កោ