ភ្នំពេញ : តាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានបង្ហោះអំពី សមាគមទ្រទ្រង់រូបិយប័ណ្ណខ្មែរ របស់លោក សុខ វណ្ណរ៉ាស៊ី ជាប្រធាន សង្ស័យកំពុងដើរតាមគោលការណ៍គ្រូជោគជ័យសម័យថ្មី ដែលគ្មានគុណធម៌ គ្មានមេត្តាធម៌ ដោយប្រើល្បិចបោកប្រាស់ ប្រជាពលរដ្ឋ ឲ្យលង់ជឿមែន ។
ដូច្នេះសូមអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ មេត្តាត្រួតពិនិត្យការងារ របស់សមាគមខាងក្រោមនេះផង…តាមប្រភពដែលទទួលបានមក ក្រុមនេះកំពុងដើរតាមគោលការណ៍គ្រូជោគជ័យសម័យថ្មី ដែលគ្មានគុណធម៌ គ្មានមេត្តាធម៌ ដោយប្រើល្បិចបោកប្រាស់ ប្រជាពលរដ្ឋ ឲ្យលង់ជឿ បាត់បង់ការពិចារណា។
សូមបញ្ជាក់ថា, កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ក្រសួងមហាផ្ទៃ បានជម្រាបមក លោក សុខ វណ្ណរ៉ាស៊ី ប្រធានសមាគមទ្រទ្រង់រូបិយប័ណ្ណខ្មែរ កម្មវត្ថុ : ស្តីពីការផ្អាកសកម្មភាពសមាគមទ្រទ្រង់រូបិយប័ណ្ណខ្មែរ ជាបណ្តោះអាសន្ន។ ក្នុងនោះក្រសួងមហាផ្ទៃ បានបញ្ជាក់ថា, សេចក្ដីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ ក្រសួងមហាផ្ទៃបានពិនិត្យឃើញថា សមាគម ទ្រទ្រង់រូបិយប័ណ្ណខ្មែរ បានធ្វើសកម្មភាពផ្ទុយនឹងលក្ខន្តិកៈដែលតម្កល់ទុកនៅក្រសួងមហាផ្ទៃ និងបទប្បញ្ញត្តិ នៃ ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដោយសារសមាគមបាននឹងកំពុងធ្វើសកម្មភាពតាមរយៈ ការផ្សព្វផ្សាយកៀរគរប្រជាពលរដ្ឋឱ្យចូលជាសមាជិក និងកំណត់ឱ្យបង់ថវិកាចូលសមាគមជាបណ្តាញតៗគ្ន ក្នុង គោលបំណងបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន។
អនុលោមតាមបទប្បញ្ញត្តិ នៃច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្រសួងមហាផ្ទៃ សម្រេចផ្អាកសកម្មភាពសមាគមទ្រទ្រង់រូបិយប័ណ្ណខ្មែរ ជាបណ្តោះអាសន្នក្នុងរយៈពេល៩០(កៅសិប)ថ្ងៃ និង តម្រូវឱ្យសមាគមផ្តល់នូវរបាយការណ៍សកម្មភាព និងរបាយការណ៍ហិរញ្ញវត្ថុចាប់ពីកាលបរិច្ឆេទចុះបញ្ជី និងផ្តល់នូវ រាល់ព័ត៌មានគណនី ប្រាក់មូលនិធិដែលប្រមូលពីសមាជិក ការបែងចែកថវិកា អត្ថប្រយោជន៍របស់សមាជិក និង រាល់ការចំណាយថវិកា ព្រមទាំងបញ្ជីឈ្មោះសមាជិកសមាគម ជូនមកក្រសួងមហាផ្ទៃឱ្យបានមុនដំណាច់ឆ្នាំ២០២២ ជាកំណត់។
អាស្រ័យហេតុនេះ សូមលោកប្រធានជ្រាប និងអនុវត្តតាមស្មារតីខាងលើនេះ ប្រកបដោយការទទួលខុសត្រូវ ។
បច្ចុប្បន្នគេកំពុងបន្តរិះគន់ថា, សមាគមទ្រទ្រង់រូបិយប័ណ្ណខ្មែរ កំពុងដើរតាមគោលការណ៍គ្រូជោគជ័យសម័យថ្មី ដែលគ្មានគុណធម៌ គ្មានមេត្តាធម៌ ដោយប្រើល្បិចបោកប្រាស់ ប្រជាពលរដ្ឋ ឲ្យលង់ជឿមែន , សូមសមត្ថកិច្ច ស្ថាប័នជំនាញ មេត្តាបើកការស៊ើបអង្កេត ស្រាវជ្រាវផង ៕
ដោយ : សហការី