បុរសម្នាក់ស្ពាយសាក់កាដូមកលោតទឹកប៉ុនប៉ងសម្លាប់ខ្លួនពីលើស្ពានព្រះមុនីវង្សចាស់ មិនបានសម្រេច

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានស្ពាយសាក់កាដូជាប់នឹងខ្លួន ដើរសំដៅមកលើស្ពានព្រះមុនីវង្សចាស់

...
ហើយប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន ប៉ុន្តែមិនបានសម្រេច ត្រូវសមត្ថកិច្ច ក៏ដូចប្រជាពលរដ្ឋជួយចាប់ជាប់ កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សមត្ថកិច្ចប៉ុស្តិ៍ដែលយាមស្ពានខាងលើបញ្ជាក់ថា គេមិនដឹងថា ជនរងគ្រោះមានវិបត្តិអ្វីនោះឡើយ ហើយក៏មិនទាន់ស្គាល់អត្តសញ្ញាណនោះដែរ មានអាយុជាង៣០ឆ្នាំ បានដើរបណ្តើរ យំបណ្តើរ ស្ពាយសាក់កាដូបណ្តើរ ហើយមកដល់ពាក់កណ្តាលស្ពានប៉ុនប៉ងលោតចុះទឹក ប៉ុន្តែត្រូវសមត្ថកិច្ចអន្តរាគមន៍ ឃាត់កុំឲ្យលោតទឹក ។ បន្ទាប់មក សមត្ថកិច្ចបានទាក់ទងទៅក្រុមគ្រួសារ មកនាំខ្លួនជនរងគ្រោះត្រឡប់ទៅផ្ទះវិញផងដែរ ៕

52

5-39

ដោយ៖ ស រស្មី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print