ចែពិដោរ​ ចែដែត​ នាំទំនិញគេចពន្ធ​ និងត្រាក់ទ័រ​ ឡានដឹកដីបង់ត្រឹម៣០ទៅ៤០ភាគរយ​ តាមច្រកលោក​ ចាន់​ សុផាត​ និងលោក​ យឹម​ វណ្ណះ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖​ យ៉ាងតិចមានមេឈ្មួញធំៗចំនួនបីរូបគឺចែពិដោរ​ ចែដែត​ និងលោកផ្កាយបីមួយរូបទៀតបាននាំទំនិញគេចពន្ធឆ្លងកាត់ច្រកតំបន់ដូនរ័ត្ន​ ច្រកចាន់

...
មូល​ ច្រកដារឬដូង៧ដើម​ ច្រករបៀងស្នំជាដើម​ ក្លាយទៅជាទម្លាប់ឃុបឃិតគ្នារវាងឈ្មួញនិងមេគយគ្រប់គ្រងនៅទីនោះ​ បំផ្លាញថិវការពន្ធនាំចូលរបស់រដ្ឋ​ ផ្ទុយពីការគោលការណ៍ឬការរឹតបន្តឹងរបស់ថ្នាក់លើ។

លោក​ ចាន់​ សុផា​ត​ ប្រធានស្នាក់ការគយ​ និងរដ្ឋាករមេម៉ត់​ គ្រប់គ្រងច្រកតំបន់ដូនរ័ត្ន​ និងច្រកទ្វេរភាគីចាន់មូល​ ក៏ដូចលោក​ យឹម​ វណ្ណះ​ ប្រធានស្នាក់ការគយនិងរដ្ឋាករច្រកដារឬដូង៧ដើម​ ជាមួយនិងការគ្រប់គ្រងច្រករបៀង៤ទៅ៥កន្លែងទៀត​ បានត្រូវដងត្រូវផ្លែអនុញ្ញាតអោយឈ្មួញនាំទំនិញគេចពន្ធហូរចូលយ៉ាងអណាធិបតេយ្យ​ ក្នុងនោះមានឈ្មួញបីរូបជាអាជីពនាំទំនិញគេចពន្ធចូល​ អាចផ្តើមពីអំពើពុករលួយជាលក្ខណះប្រព័ន្ធ​ ដូចជាចែពិដោរ​ ចែដែត​ និងលោកផ្កាយបី​ ដោយគ្រាន់តែបង់ពន្ធនាំចូលត្រឹមតែពី៣០ទៅ៤០ភាគរយប៉ុណ្ណោះ​ ។ ដោយឡែកឈ្មួញផ្សេងៗទៀតក៏មានរូបភាពប្រហាក់ប្រហែលគ្នា។

ជាទូទៅចែពិដោរ​ និងចែដែតក្រៅពីនាំទំនិញជាចាប់ហួយ​ និងប្រេងឆា​ គាត់ក៏មាននាំចូលប្រភេទជាត្រាក់ទ័រ​ ឡានដឹកដីតាមច្រករបៀងស្អំ​ ។ ករណីខ្លះគយចល័តចាប់ក៏ស្ងាត់បានមួយដង្ហើមចង្រឹតក៏លួចនាំចូលបន្តទៀត។

ក្រុមឈ្មួញបានទម្លាយនិងរៀបរាប់អោយដឹងថាៈ​ ច្រកដូនរ័ត្ន​ ច្រកចាន់មូល​ ច្រកដារឬដូង៧ដើម​ ទំនិញគេចពន្ធឆ្លងកាត់ពីវៀតណាមចូលមក​ តែចំពោះច្រករបៀងដែលគ្រប់គ្រងដោយច្រកខាងលើនេះ​ មានលួចចេញបទល្មើសឈើ​ និងហូរចូលវិញត្រាក់ទ័រ​ ឡានដឹកដីគេចពន្ធ​ ហើយជួនកាលធ្វើជារូបភាពមកភ្ជួរស្រែ​ រួចក៏នាំចូលបំបាត់ពន្ធរបស់រដ្ឋទាំងបំពាន។

ករណីចែពិដោរ​ ចែដែត​ និងលោកផ្កាយបី​ ទំនិញគាត់ធ្លាប់មានក្រុមគយចល័តរបស់លោក​ គាត​ គារ៉ាត់បង្រ្កាបចាប់ញឹកញាប់​ ក៏ដូចជាបទល្មើសឈើជាដើម​ ប៉ុន្តែលោក​ ចាន់​ សុផាត​ លោក​ យឹម​ វណ្ណះ​ មេគយគ្រប់គ្រងនៅទីនោះនៅតែបង្ហាញពីភាពគឃ្លើនដដែល។

ករណីនេះនគរដ្រេហ្គន មិនអាចសុំការបំភ្លឺពីលោក ចាន់ សុផាត ប្រធានស្នាក់ការគយនិងរដ្ឋាករមេម៉ត់ និងលោក យឹម វណ្ណះ ប្រធានស្នាក់ការគយនិងរដ្ឋាករច្រកដូង៧ដើមបានទេ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។ ដោយឡែកលោក នូ ស៊ីថា ប្រធានសាខាគយ និងរដ្ឋាករខេត្តត្បូងឃ្មុំបានប្រាប់នគរដ្រេហ្គនឲ្យដឹងថា ពីមុនមានមែន ករណីត្រាក់ទ័រ និងឡានដឹកដីលួចនាំចូល ប៉ុន្តែបច្ចុប្បន្ន មិនហ៊ានទៀតទេ ដោយសារមន្ត្រីរបស់លោកបង្ក្រាបក្នុងរឿងនេះ។ លោកបន្តថា ចំពោះមានការលួចនាំទំនិញគេចពន្ធហូរចូល ក៏ត្រូវត្រួតពិនិត្យ ហើយអ្នកណាអនុញ្ញាតិត្រូវទទួលខុសត្រូវ៕

ដោយ៖ សុខ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print