ខេត្តពោធិ៍សាត់៖ បុរសម្នាក់ត្រូវបានក្រុមគ្រួសារប្រទះឃើញចង.កធ្វើអត្តឃាតនៅក្នុងផ្ទះទៀមរបស់
ហេតុការណ៍ខាងលើនេះភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៧និង១៥នាទីព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ ត្រង់ចំណុចផ្ទះទៀមរបស់ជនរងគ្រោះស្ថិតក្នុងភូមិខ្មារ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។
អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា បុរសគិតខ្លីត្រូវបានគេស្គាល់ឈ្មោះ ប្រាក់ វ៉យ អាយុ ៣៦ឆ្នាំ ប្រពន្ធឈ្មោះ វង សរ អាយុ ៣៥ឆ្នាំ មានកូនចំនួន ៣នាក់ ក្នុងបន្ទុកគ្រួសារ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ។
ប្រភពបន្តថា តាមការរាបរាប់ពីក្រុមគ្រួសារជនរងគ្រោះឲ្យដឹងថា មុនកើតហេតុចំឡែកបន្តិចដែរ ប៉ុន្តែគ្មាននរណាចាប់អារមណ៍ត្រង់ឃើញជនរងគ្រោះស្លៀកពាក់ស្អាតបាតខុសសព្វដង ហើយដើរទៅហូបបាយកកក្នុងផ្ទះផ្នែកខាងក្រោយខណៈកូនៗក៍រវល់ ចំណែកប្រពន្ធក៍រវល់បោកខោរអាវក្បែរពាងទឹកខាងក្រោយផ្ទះ គ្រានោះស្រាប់តែលឺសម្លេងកូនគោះទ្វារផ្ទះបណ្ដើរស្រែកហៅគាត់ (ជនរងគ្រោះ) បណ្ដើរតែមិនឮសម្លេងឆ្លើយគាត់ (ប្រពន្ធ) ក៍ងើបពីកន្លែងបោកខោអាវដើរមករុញទ្វារផ្ទះក៏ឃើញប្តីចង.កដោយខ្សែអង្រឹងព្យួរធ្នឹមផ្ទះស្លាប់យ៉ាងអាណោចអាធ័ម ទើបស្រែកហៅបងប្អូនឲ្យមកជួយស្រាយចំណងដាក់មកក្រោមក្រែងនៅរស់។
ប្រភពបន្តទៀតថា ក្រោយពេលធ្វើការសាកសួរ និងស្ដាប់ការរាបរាប់រួចមក ឃើញថាជនរងគ្រោះក្នុងការចង.កធ្វើអត្តឃាតស្លាប់ចោលប្រពន្ធ និងកូន៣នាក់ខាងលើនេះអាចអន់ចិត្តក្នុងការប្រចណ្ឌប្រពន្ធក៏ថាបាន ខណៈខ្លួនគាត់កំពុងមានជំងឺ (ស្ពៀតសសៃរជាប់ចង្កេះ) រាំរ៉ៃប្រចាំកាយ ខ្សោយសេវាកម្មផ្នែកផ្លូវភេទផងនោះ បន្ទាប់ពីពិនិត្យលើខ្លួនប្រាណសពពុំឃើញមានស្លាកស្នាមអ្វីជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មទេនោះ ទើបប្រគល់សពឲ្យក្រុមគ្រួសារយកទៅចាត់ចែងតាមប្រពៃណី៕
ដោយ៖ ប៉ឹម ពិន