កម្លាំងមន្ទីរបរិស្ថានស្ទាក់ចាប់ជនសង្ស័យ៣នាក់រថយន្តមួយគ្រឿងនិងអាវុធបរបាញ់រួមទាំងសត្វព្រៃមួយចំនួនបញ្ជូនទៅសាលាដំបូងខេត្ត

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖  ជនសង្ស័យ៣នាក់រថយន្តមួយគ្រឿងនិងអាវុធជាច្រើនដើមរួមទាំងសម្ភារបទល្មើសជាច្រើនទៀតត្រូវបានក្រុមការងារមន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់

បានចុះប្រតិបត្តិការល្បាត តាមដាន អង្កេត ស្រាវជ្រាវ បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិបង្ក្រាបរឹបអូសបាន។

   ក្រុមកាងារចុះប្រតិបត្តិការល្បាត តាមដាន អង្កេត ស្រាវជ្រាវ បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិចុះបង្ក្រាបរឹបអូសបាននោះនៅថ្ងៃទី២២ខែមេសា ឆ្នាំ២០២៣ 

ត្រង់ចំណុចនិយាមកា៧០៨៨៤៨-១៤៤២៨៣៥ ស្ថិតក្នុងភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

    ក្នុងសកម្មភាពនោះដោយមានការសង្ស័យក្រុមការងារយើងក៏បានស្ទាក់ចាប់ឃាត់រថយន្តMAZDAចំនួន ០១គ្រឿងពាក់ស្លាកលេខ 2AP-9211 ដើម្បីសួរនាំ។ បន្ទាប់ពីឃើញសមត្ថកិច្ចស្ទាក់ឃាត់ភ្លាមក៏មានជនសង្ស័យម្នាក់ក្នុងចំណោម៤នាក់បានរត់គេចខ្លួនបាត់ភ្លាមៗដែរ។ ឃើញដូច្នេះក្រុមការងារបានស្ទាក់ចាប់ឃាត់បានមនុស្សចំនួន០៣នាក់ និងដកហូតវត្ថុតាងរួមមាន ៖

ក.អាវុធប្រភេទវែងចំនួន០៥ដើម

១- CZ 457 PREMIUM ចំនួន០១ដើម ឆ្នាំផលិត CIPN 20 លេខ D185893 ចំនួន០១ដើម

– បង់ដាក់គ្រាប់ ចំនួន០១

– សឺមែ៉ល ចំនួន០១គ្រាប់

២- CZ 457 PREMIUM ចំនួន០១ដើម ឆ្នាំផលិត CIPN 21 លេខ F309647 

– បង់ដាក់គ្រាប់ ចំនួន០១

– សឺម៉ែល ចំនួន០១គ្រាប់

– ពិលបំពាក់ជាប់អាវុធចំនួន០១គ្រាប់

៣- CZ 452-2EZKM ចំនួន០១ដើម ឆ្នាំផលិត CIPN 15 លេខ CIPN B 851993 

– បង់ដាក់គ្រាប់ចំនួន០១

– សឺម៉ែល ចំនួន០១គ្រាប់

៤- PROPERTY OF U.S. GOVT. M-16A1 CAL .5.56 M.M  លេខ 4946387(អឹមសី/R)ចំនួន០១ដើម 

– បង់ដាក់គ្រាប់ចំនួន០១

– បំពាក់ HE510C-GR#017482594 ចំនួន០១

– បំពាក់ HM3X #023823475 ចំនួន ០១

៥- អាវុធ AK(ចិន) ស្វាយបត់ លេខ 56-16031510 ចំនួន០១ដើម 

– បង់ដាក់គ្រាប់ចំនួន០១

– ឡាសែរ ចំនួន០១គ្រាប់

ខ. អាវុធប្រភេទខ្លីចំនួន០៣ដើម

១. អាវុធខ្លី ម៉ាក(CF98-9) លេខ 008494 08 236 ចំនួន០១ដើម 

– បង់ដាក់គ្រាប់ ចំនួន០១      

២. អាវុធខ្លី ម៉ាក ULTRA CRIMSON CARRY II  KIMBER MFG KU134831 YONKERS NY YSA ចំនួន០១ដើម

– បង់ដាក់គ្រាប់ចំនួន០១ 

៣. អាវុធខ្លី ម៉ាក A.T.C BRNO CZ MOD.5.CAL.6.35mm  លេខ 215553 

– បង់ដាក់គ្រាប់ ចំនួន០១

សរុបអាវុធ មានចំនួន ០៨ដើម 

គ. ចំនួនគ្រាប់រំសេវ 

– សរុបគ្រាប់រំសេវ CZ 457 PREMIUM មានចំនួន២៧០គ្រាប់

 – សរុបគ្រាប់រំសេវ CZ 452-2EZKM  មានចំនួន០២គ្រាប់

– គ្រាប់រំសេវ M-16A1មានចំនួន១៥គ្រាប់

– គ្រាប់រំសេវ AK មានចំនួន៣០គ្រាប់

– គ្រាប់រំសេវ (CF98-9) មានចំនួន0៥គ្រាប់

– គ្រាប់រំសេវ ម៉ាក ULTRA CRIMSON CARRY II ចំនួន០៤គ្រាប់

– គ្រាប់រំសេវ ចំនួន១៣គ្រាប់

– គ្រាប់រំសេវ ម៉ាក A.T.C BRNO CZ MOD.5.CAL.6.35mm ចំនួន១៣

គ្រាប់

– គ្រាប់រំសេវ ប្រភេទគ្រាប់ប៉េអាកុល ចំនួន០៥គ្រាប់

សរុបរួមចំនួនគ្រាប់៣៤៤គ្រាប់

៤. វត្ដុតាងសត្វព្រៃ

១. សត្វឈ្លូសងាប់ចំនួន០២ក្បាល ស្មើនឹង ចំនួន២០គីឡូក្រាម 

២. សត្វឈ្លូសរស់ចំនួន០១ក្បាល (កូន)

៣. សត្វជ្រូកព្រៃងាប់ ចំនួន០១ក្បាល ស្មើនឹង ចំនួន ៤៤គីឡូក្រាម

៤. សត្វឆ្មាបាចំនួន០១ក្បាល ស្មើនឹង ចំនួន ០២គីឡូក្រាម

វត្ថុតាងទាំងអស់បានយកមករក្សាទុកនៅមន្ទីរបរិស្ថាន និងមនុស្សបានបញ្ជូនទៅសាលាដំបូងខេត្តដើម្បីបន្តនីតិវិធីច្បាប់៕

ដោយ ជីវ័ន្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print