ខេត្តមណ្ឌលគិរី៖ ជនសង្ស័យ៣នាក់រថយន្តមួយគ្រឿងនិងអាវុធជាច្រើនដើមរួមទាំងសម្ភារបទល្មើសជាច្រើនទៀតត្រូវបានក្រុមការងារមន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់
បានចុះប្រតិបត្តិការល្បាត តាមដាន អង្កេត ស្រាវជ្រាវ បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិបង្ក្រាបរឹបអូសបាន។
ក្រុមកាងារចុះប្រតិបត្តិការល្បាត តាមដាន អង្កេត ស្រាវជ្រាវ បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិចុះបង្ក្រាបរឹបអូសបាននោះនៅថ្ងៃទី២២ខែមេសា ឆ្នាំ២០២៣
ត្រង់ចំណុចនិយាមកា៧០៨៨៤៨-១៤៤២៨៣៥ ស្ថិតក្នុងភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
ក្នុងសកម្មភាពនោះដោយមានការសង្ស័យក្រុមការងារយើងក៏បានស្ទាក់ចាប់ឃាត់រថយន្តMAZDAចំនួន ០១គ្រឿងពាក់ស្លាកលេខ 2AP-9211 ដើម្បីសួរនាំ។ បន្ទាប់ពីឃើញសមត្ថកិច្ចស្ទាក់ឃាត់ភ្លាមក៏មានជនសង្ស័យម្នាក់ក្នុងចំណោម៤នាក់បានរត់គេចខ្លួនបាត់ភ្លាមៗដែរ។ ឃើញដូច្នេះក្រុមការងារបានស្ទាក់ចាប់ឃាត់បានមនុស្សចំនួន០៣នាក់ និងដកហូតវត្ថុតាងរួមមាន ៖
ក.អាវុធប្រភេទវែងចំនួន០៥ដើម
១- CZ 457 PREMIUM ចំនួន០១ដើម ឆ្នាំផលិត CIPN 20 លេខ D185893 ចំនួន០១ដើម
– បង់ដាក់គ្រាប់ ចំនួន០១
– សឺមែ៉ល ចំនួន០១គ្រាប់
២- CZ 457 PREMIUM ចំនួន០១ដើម ឆ្នាំផលិត CIPN 21 លេខ F309647
– បង់ដាក់គ្រាប់ ចំនួន០១
– សឺម៉ែល ចំនួន០១គ្រាប់
– ពិលបំពាក់ជាប់អាវុធចំនួន០១គ្រាប់
៣- CZ 452-2EZKM ចំនួន០១ដើម ឆ្នាំផលិត CIPN 15 លេខ CIPN B 851993
– បង់ដាក់គ្រាប់ចំនួន០១
– សឺម៉ែល ចំនួន០១គ្រាប់
៤- PROPERTY OF U.S. GOVT. M-16A1 CAL .5.56 M.M លេខ 4946387(អឹមសី/R)ចំនួន០១ដើម
– បង់ដាក់គ្រាប់ចំនួន០១
– បំពាក់ HE510C-GR#017482594 ចំនួន០១
– បំពាក់ HM3X #023823475 ចំនួន ០១
៥- អាវុធ AK(ចិន) ស្វាយបត់ លេខ 56-16031510 ចំនួន០១ដើម
– បង់ដាក់គ្រាប់ចំនួន០១
– ឡាសែរ ចំនួន០១គ្រាប់
ខ. អាវុធប្រភេទខ្លីចំនួន០៣ដើម
១. អាវុធខ្លី ម៉ាក(CF98-9) លេខ 008494 08 236 ចំនួន០១ដើម
– បង់ដាក់គ្រាប់ ចំនួន០១
២. អាវុធខ្លី ម៉ាក ULTRA CRIMSON CARRY II KIMBER MFG KU134831 YONKERS NY YSA ចំនួន០១ដើម
– បង់ដាក់គ្រាប់ចំនួន០១
៣. អាវុធខ្លី ម៉ាក A.T.C BRNO CZ MOD.5.CAL.6.35mm លេខ 215553
– បង់ដាក់គ្រាប់ ចំនួន០១
សរុបអាវុធ មានចំនួន ០៨ដើម
គ. ចំនួនគ្រាប់រំសេវ
– សរុបគ្រាប់រំសេវ CZ 457 PREMIUM មានចំនួន២៧០គ្រាប់
– សរុបគ្រាប់រំសេវ CZ 452-2EZKM មានចំនួន០២គ្រាប់
– គ្រាប់រំសេវ M-16A1មានចំនួន១៥គ្រាប់
– គ្រាប់រំសេវ AK មានចំនួន៣០គ្រាប់
– គ្រាប់រំសេវ (CF98-9) មានចំនួន0៥គ្រាប់
– គ្រាប់រំសេវ ម៉ាក ULTRA CRIMSON CARRY II ចំនួន០៤គ្រាប់
– គ្រាប់រំសេវ ចំនួន១៣គ្រាប់
– គ្រាប់រំសេវ ម៉ាក A.T.C BRNO CZ MOD.5.CAL.6.35mm ចំនួន១៣
គ្រាប់
– គ្រាប់រំសេវ ប្រភេទគ្រាប់ប៉េអាកុល ចំនួន០៥គ្រាប់
សរុបរួមចំនួនគ្រាប់៣៤៤គ្រាប់
៤. វត្ដុតាងសត្វព្រៃ
១. សត្វឈ្លូសងាប់ចំនួន០២ក្បាល ស្មើនឹង ចំនួន២០គីឡូក្រាម
២. សត្វឈ្លូសរស់ចំនួន០១ក្បាល (កូន)
៣. សត្វជ្រូកព្រៃងាប់ ចំនួន០១ក្បាល ស្មើនឹង ចំនួន ៤៤គីឡូក្រាម
៤. សត្វឆ្មាបាចំនួន០១ក្បាល ស្មើនឹង ចំនួន ០២គីឡូក្រាម
វត្ថុតាងទាំងអស់បានយកមករក្សាទុកនៅមន្ទីរបរិស្ថាន និងមនុស្សបានបញ្ជូនទៅសាលាដំបូងខេត្តដើម្បីបន្តនីតិវិធីច្បាប់៕
ដោយ ជីវ័ន្ត