សារព័ត៌មាន យ៉នហាប់ របស់កូរ៉េខាងត្បូងបានផ្សាយថា នៅថ្ងៃទី២១ ខែមិថុនា នេះកូរ៉េខាងជើងបានដាក់ពង្រាយកាំជ្រួចមីស៊ីលនៅ
កន្លងមកសារព័ត៌មាន ក្យូដូ របស់ជប៉ុនបានផ្សាយថា កូរ៉េខាងជើងបានត្រៀមលក្ខណបាញ់មីស៊ីចូលទៅកាន់សមុទ្រជាបន្តទៀតក្រោយពេលប្រទេសនេះបានបាញ់សាកល្បងបរាជ័យមក។
នៅពេលនេះជប៉ុនបានចេញបញ្ចារដល់កម្លាំងទាហ៊ានជើងទឹករបស់ប្រទេសនេះត្រៀមលក្ខណបាញ់ទម្លាក់កាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើងប្រសិនបើហោះហើរចូលក្នុងដែនទឹកជប៉ុន។
ប៉ុន្តែអ្នកនាំពាក់ក្រសួងការពារជាតិជប៉ុនបានបដិសេធពីសកម្មភាពខាងលើដោយប្រកាសថា ទាហ៊ានជប៉ុនបានត្រៀមលក្ខណគ្រប់ពេលវេលា។ ចាប់តាំងពីថ្ងៃទី១៥ ខែមេសា មកទល់ពេលនេះកូរ៉េខាងជើងបានបាញ់មីស៊ីលដល់ទៅ៤លើក ប្រភេទ Musudan តែការបាញ់នោះមិនទទួលបានជោគជ័យឡើយ។
កន្លងមកកូរ៉េខាងជើងធ្លាប់បានសាកល្បងកាំជ្រួចមីស៊ីលឆ្លងទ្វីបអាចបំពាក់ក្បាលគ្រាប់បរមាណូ។ នៅក្នុងការបាញ់សាកល្បងគ្រាប់មីស៊ីលអន្តរទ្វីបចុងក្រោយដែរ ការសាកល្បងម៉ាស៊ីនថ្មីនេះត្រូវបានធ្វើឡើងក្រោមការចូលរួមត្រួតពិនិត្យផ្ទាល់របស់មនុស្សខ្លាំងកូរ៉េខាងជើង គីម ជុនអ៊ុន។
តាំងពីដើមឆ្នាំ២០១៦ នេះមក កូរ៉េខាងជើងបានធ្វើផ្គរធ្វើភ្លៀងដាក់សហគមន៍អន្តរជាតិច្រើនណាស់។ បន្ទាប់ពីបានប្រកាសពីការសាកល្បងនុយក្លេអ៊ែរ និងបាញ់សាកល្បងគ្រាប់មីស៊ីលចម្ងាយជិត និងមធ្យមប្រកបដោយជោគជ័យមក ឥឡូវនេះរបបក្រុងព្យុងយ៉ាងបានប្រកាសឲ្យដឹងពីការសាកល្បងប្រកបដោយជោគជ័យនូវម៉ាស៊ីនថ្មីមួយសម្រាប់បំពាក់ឲ្យគ្រាប់មីស៊ីលអន្តរទ្វីប។ មនុស្សខ្លាំងកូរ៉េខាងជើង គីម ជុនអ៊ុន ដែលបានចូលរួមត្រួតពិនិត្យការសាកល្បងផ្ទាល់បានថ្លែងថា ម៉ាស៊ីនថ្មីនោះនឹងអាចបាញ់បញ្ជូនគ្រាប់មីស៊ីលអន្តរទ្វីបបំពាក់ដោយក្បាលនុយក្លេអ៊ែររហូតដល់ទឹកដីអាមរិកាំងនិងទឹកដីរបស់បច្ចាមិត្តផ្សេងទៀត។
ទង្វើថ្មីរបស់ក្រុង ព្យុងយ៉ាង ពេលនេះនឹងរឹតតែធ្វើឲ្យស្ថានការណ៍នៅក្នុងឧបទ្វីបកូរ៉េ ដែលកំពុងតានតឹងស្រាប់កាន់តែឡើងកម្តៅមួយកម្រិតថែមទៀត។ គ្រាន់តែនៅប៉ុន្មានខែដើមឆ្នាំ២០១៦ នេះ របបក្រុងព្យុងយ៉ាងបានធ្វើការសាកល្បងនុយក្លេអ៊ែរ និងបាញ់គ្រាប់មីស៊ីលជាច្រើនដង ហើយជាទូទៅ គឺតែងតែទទួលបានការថ្កោលទោស និងដាក់ទណ្ឌកម្មពីប្រទេសបស្ចិមលោកក៏ដូចពីសហគមន៍អន្តរជាតិ។ ថ្មីៗនេះទៀត ចិនដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលេចរបស់កូរ៉េខាងជើងក៏បានចាត់វិធានការទណ្ឌកម្មពាណិជ្ជកម្មលើក្រុងព្យុងយ៉ាងដែរ។ តែបញ្ហានៅត្រង់ថា កូរ៉េខាងជើងហាក់មិនឈឺក្បាលសោះឡើយ។
យ៉ាងណាក៏ដោយក្រុមអ្នកជំនាញអន្តរជាតិមិនសូវជាមានជំនឿប៉ុន្មានទេលើការប្រកាសរបស់កូរ៉េខាងជើងនាពេលកន្លងមកទាំងនៅក្នុងបញ្ហានុយក្លេអ៊ែរ គ្រាប់មីស៊ីល ឬមួយក៏សមត្ថភាពយោធា។ ក្រុមអ្នកជំនាញអន្តរជាតិយល់ឃើញថា អ្វីដែលរបបក្រុងព្យុងយ៉ាងបាននិងកំពុងធ្វើនារយៈពេលប៉ុន្មានខែចុងក្រោយនេះ គឺដើម្បីលើកដំកើនតម្លៃរបស់គណបក្សកម្មុយនិស្តក៏ដូចជាបង្ហាញពីស្នាដៃរបស់មនុស្សខ្លាំង គីម ជុនអ៊ុន។
ជាមួយគ្នានេះដែរមជ្ឈមណ្ឌលស្រាវជ្រាវមួយរបស់អាមេរិកបានប្រកាសឲ្យដឹងថា នារយៈពេល១៨ខែចុងក្រោយនេះ កូរ៉េខាងជើងអាចផលិតបានគ្រាប់បែកនុយក្លេអ៊ែរចំនួន៦គ្រាប់បន្ថែមទៀតឬក៏លើសពីនេះផង។ ហើយបើគិតសរុប កូរ៉េខាងជើងអាចមានគ្រាប់បែកនុយក្លេអ៊ែររហូតដល់២១គ្រាប់ឬក៏ច្រើនជាងនេះ។
មជ្ឈមណ្ឌលស្រាវជ្រាវអាមេរិកហ៊ានអះអែងបែបនេះដោយផ្អែកទៅលើកំណើនបរិមាណសារធាតុភ្លុយតូនីញ៉ូមនិងអ៊ុយរ៉ាញ៉ូមដែលត្រូវបានកូរ៉េខាងជើងផលិតនៅក្នុងមជ្ឈមណ្ឌលនុយក្លេអ៊ែរនៅ Yongbyon ភាគខាងជើងទីក្រុងព្យុងយ៉ាង។
កាលពីចុងឆ្នាំ២០១៤ មជ្ឈមណ្ឌលស្រាវជ្រាវមួយរបស់អាមេរិក (ISIS) បានវាយតម្លៃថា កូរ៉េខាងជើងអាចមានគ្រាប់បែកនុយក្លេអ៊ែររវាង ១០គ្រាប់ទៅ១៦គ្រាប់ប៉ុណ្ណោះ។ ចាប់តាំងពីពេលនោះមក កូរ៉េខាងជើង ផលិតគ្រាប់បែកនុយក្លេអ៊ែរបានបន្ថែមរវាង៤ទៅ៦គ្រាប់ទៀត ហើយបើគិតសរុបកូរ៉េខាងជើងអាចមានគ្រាប់បែកពី១៣ទៅ២១គ្រាប់ឬក៏ច្រើនជាងនេះ ហើយនេះជាការបញ្ជាក់របស់មជ្ឈមណ្ឌលស្រាវជ្រាវមេរិកមួយកាលពីម្សិលមិញ។
ការគន់គិតបែបនេះគឺដោយយោងទៅលើការបាញ់សាកល្បងគ្រាប់នុយក្លេអ៊ែររបស់កូរ៉េខាងជើងកាលពីថ្ងៃទី៦ ខែមករា។
ម្យ៉ាងទៀតកាលពីសប្តាហ៍មុនអគ្គលេខាធិការនៃអង្គការថាមពលបរិមាណូអន្តរជាតិ AIEA បានប្រកាសប្រាប់ថា បើតាមការវិភាគរូបភាពផ្កាយរណបក្រុងព្យុងយ៉ាងប្រហែលជាបានដាក់ឲ្យដំណើរការឡើងវិញនូវរោងចក្រនុយក្លេអ៊ែររបស់ខ្លួននៅ Yongbyon។ ភស្តុតាងនានាដែលទីភ្នាក់ងារ (IAEA) បានទទួលនោះគឺសុទ្ធស៊ឹងជាសកម្មភាពដែលទាក់ទងទៅនឹងការចំរាញ់សារធាតុភ្លុយតូនីញ៉ូមនៅមជ្ឈមណ្ឌលនុយក្លេអ៊ែរ Yongbyon ដូចជាចលនាយាន្តយន្តចំហាយនៃទឹកក្តៅនិងការដឹកជញ្ជូនសម្ភារៈ។
ក្នុងពេលនេះដោយគ្មានអ្នកជំនាញអាចចុះទៅដល់ផ្ទាល់ក្នុងទឹកដីកូរ៉េខាងជើង គេអាចតាមដានសង្តេតកម្មវីធីនុយក្លេអ៊ែរព្យុងយ៉ាងដោយរំពឹងតែរូបភាពនៃផ្កាយរណបប៉ុណ្ណោះ នេះជាការបញ្ជាក់បន្ថែមរបស់ប្រធានទីភ្នាក់ងារថាមពលបរិមាណូអន្តរជាតិ AIEA នៅក្នុងសន្និសីទកាសែតមួយនៅក្រុងវីយែនប្រទេសអួទ្រិស៕
ប្រែសម្រួល៖ សាធី