កូរ៉េខាងជើងបញ្ចូនមីស៊ីលទៅកាន់ឆ្នេរសមុទ្រភាគខាងកើត ជប៉ុនប្រកាសអាសន្ន

ចែករំលែក៖

សារព័ត៌មាន យ៉នហាប់ របស់កូរ៉េខាងត្បូងបានផ្សាយថា នៅថ្ងៃទី​២១ ខែមិថុនា នេះកូរ៉េខាងជើងបានដាក់ពង្រាយកាំជ្រួចមីស៊ីលនៅ

...
ឆ្នេរសមុទ្រភាគខាងកើតប្រទេសនេះ។ ការដាក់ពង្រាយនោះកូរ៉េខាងជើងអាចបាញ់បង្ហោះនៅគ្រប់ពេលវេលា។

កន្លងមក​សារព័ត៌មាន ក្យូដូ របស់ជប៉ុនបានផ្សាយថា កូរ៉េខាងជើងបានត្រៀមលក្ខណបាញ់មីស៊ីចូលទៅកាន់សមុទ្រជាបន្តទៀតក្រោយពេលប្រទេសនេះបានបាញ់សាកល្បងបរាជ័យមក។

នៅពេលនេះជប៉ុនបានចេញបញ្ចារដល់កម្លាំងទាហ៊ានជើងទឹករបស់ប្រទេសនេះត្រៀមលក្ខណបាញ់ទម្លាក់កាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើងប្រសិនបើហោះហើរចូលក្នុងដែនទឹកជប៉ុន។

ប៉ុន្តែអ្នកនាំពាក់ក្រសួងការពារជាតិជប៉ុនបានបដិសេធពីសកម្មភាពខាងលើដោយប្រកាសថា ទាហ៊ានជប៉ុនបានត្រៀមលក្ខណគ្រប់ពេលវេលា។ ចាប់តាំងពីថ្ងៃទី១៥ ខែមេសា មកទល់ពេលនេះកូរ៉េខាងជើងបានបាញ់មីស៊ីលដល់ទៅ​៤លើក ប្រភេទ ​Musudan តែការបាញ់នោះមិនទទួលបានជោគជ័យឡើយ។

កន្លងមកកូរ៉េខាងជើងធ្លាប់បានសាកល្បងកាំជ្រួចមីស៊ីលឆ្លងទ្វីបអាចបំពាក់ក្បាលគ្រាប់បរមាណូ។ ​នៅ​ក្នុង​ការ​បាញ់​សាកល្បង​គ្រាប់មីស៊ីល​អន្តរទ្វីប​ចុង​ក្រោយ​ដែរ ការ​សាកល្បង​ម៉ាស៊ីន​ថ្មី​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​ការ​ចូលរួម​ត្រួតពិនិត្យ​ផ្ទាល់​របស់​មនុស្ស​ខ្លាំង​កូរ៉េខាងជើង​ គីម ជុនអ៊ុន។

តាំង​ពី​ដើម​ឆ្នាំ២០១៦ នេះ​មក កូរ៉េខាងជើង​បាន​ធ្វើ​ផ្គរ​ធ្វើ​ភ្លៀង​ដាក់​សហគមន៍​អន្តរជាតិ​ច្រើន​ណាស់។ បន្ទាប់​ពី​បាន​ប្រកាស​ពី​ការ​សាកល្បង​នុយក្លេអ៊ែរ និង​បាញ់​សាកល្បង​គ្រាប់មីស៊ីល​ចម្ងាយ​ជិត និង​មធ្យម​ប្រកប​ដោយ​ជោគជ័យ​មក ឥឡូវ​នេះរបប​ក្រុង​ព្យុងយ៉ាង​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​សាកល្បង​ប្រកប​ដោយ​ជោគជ័យ​នូវ​ម៉ាស៊ីន​ថ្មី​មួយ​សម្រាប់​បំពាក់​ឲ្យ​គ្រាប់មីស៊ីល​អន្តរទ្វីប។ មនុស្ស​ខ្លាំង​កូរ៉េខាងជើង ​គីម ជុនអ៊ុន​ ដែល​បាន​ចូលរួម​ត្រួតពិនិត្យ​ការ​សាកល្បង​ផ្ទាល់​បាន​ថ្លែង​ថា ម៉ាស៊ីន​ថ្មី​នោះ​នឹង​អាច​បាញ់​បញ្ជូន​គ្រាប់មីស៊ីល​អន្តរទ្វីប​បំពាក់​ដោយ​ក្បាល​នុយក្លេអ៊ែរ​រហូត​ដល់​ទឹកដី​អាមរិកាំងនិង​ទឹកដី​របស់​បច្ចាមិត្ត​ផ្សេង​ទៀត។

ទង្វើ​ថ្មី​របស់​ក្រុង​ ព្យុងយ៉ាង ​ពេល​នេះ​នឹង​រឹត​តែ​ធ្វើ​ឲ្យ​ស្ថានការណ៍​នៅ​ក្នុង​ឧបទ្វីបកូរ៉េ​ ដែល​កំពុង​តានតឹង​ស្រាប់​កាន់​តែ​ឡើង​កម្តៅ​មួយ​កម្រិត​ថែម​ទៀត។ គ្រាន់​តែ​នៅ​ប៉ុន្មាន​ខែ​ដើម​ឆ្នាំ២០១៦ នេះ របប​ក្រុង​ព្យុងយ៉ាង​បាន​ធ្វើ​ការ​សាកល្បង​នុយក្លេអ៊ែរ និង​បាញ់​គ្រាប់មីស៊ីល​ជា​ច្រើន​ដង ហើយ​ជា​ទូទៅ គឺ​តែងតែ​ទទួល​បាន​ការ​ថ្កោលទោស និង​ដាក់​ទណ្ឌកម្ម​ពី​ប្រទេស​បស្ចិមលោក​ក៏​ដូច​ពី​សហគមន៍​អន្តរជាតិ។ ថ្មីៗ​នេះ​ទៀត ចិន​ដែល​ជា​សម្ព័ន្ធមិត្ត​ចាក់​ទឹក​មិន​លេច​របស់​កូរ៉េខាងជើង​ក៏​បាន​ចាត់​វិធានការ​ទណ្ឌកម្ម​ពាណិជ្ជកម្ម​លើ​ក្រុង​ព្យុងយ៉ាង​ដែរ។ តែ​បញ្ហា​នៅ​ត្រង់​ថា កូរ៉េខាងជើង​ហាក់​មិន​ឈឺ​ក្បាល​សោះ​ឡើយ។

យ៉ាង​ណា​ក៏​ដោយក្រុម​អ្នកជំនាញ​អន្តរជាតិ​មិន​សូវ​ជា​មាន​ជំនឿ​ប៉ុន្មាន​ទេ​លើ​ការ​ប្រកាស​របស់​កូរ៉េខាងជើង​នា​ពេល​កន្លង​មកទាំង​នៅ​ក្នុង​បញ្ហា​នុយក្លេអ៊ែរ គ្រាប់​មីស៊ីល ឬ​មួយ​ក៏​សមត្ថភាព​យោធា។ ក្រុម​អ្នកជំនាញ​អន្តរជាតិ​យល់​ឃើញ​ថា អ្វី​ដែល​របប​ក្រុង​ព្យុងយ៉ាង​បាននិង​កំពុង​ធ្វើ​នា​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ គឺ​ដើម្បី​លើក​ដំកើន​តម្លៃ​របស់​គណបក្ស​កម្មុយនិស្តក៏​ដូច​ជា​បង្ហាញ​ពី​ស្នាដៃ​របស់​មនុស្ស​ខ្លាំង​ គីម ជុនអ៊ុន​។

ជាមួយគ្នានេះដែរមជ្ឈមណ្ឌលស្រាវជ្រាវ​មួយ​របស់​អាមេរិកបាន​ប្រកាស​ឲ្យ​ដឹង​ថា នា​រយៈ​ពេល​១៨​ខែ​ចុង​ក្រោយ​​នេះ កូរ៉េ​ខាង​ជើងអាច​ផលិត​បាន​​គ្រាប់បែក​នុយក្លេអ៊ែរ​ចំនួន​៦​គ្រាប់​បន្ថែម​ទៀត​ឬ​ក៏​លើស​ពីនេះ​ផង។ ហើយ​បើ​គិត​សរុប កូរ៉េ​ខាង​ជើងអាច​មាន​គ្រាប់បែក​នុយក្លេអ៊ែរ​រហូត​ដល់២១​គ្រាប់​ឬ​ក៏​ច្រើន​ជាង​នេះ។

​មជ្ឈមណ្ឌល​ស្រាវជ្រាវអាមេរិក​ហ៊ានអះអែងបែបនេះ​ដោយ​ផ្អែក​ទៅ​លើ​កំណើន​បរិមាណ​សារធាតុភ្លុយតូនីញ៉ូម​និង​​អ៊ុយរ៉ាញ៉ូម​ដែល​ត្រូវ​បាន​កូរ៉េ​ខាង​ជើង​ផលិត​នៅ​ក្នុង​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​នៅ​ Yongbyon ភាគ​ខាង​ជើង​ទីក្រុង​ព្យុងយ៉ាង។

កាលពី​ចុង​ឆ្នាំ២០១៤ មជ្ឈមណ្ឌល​ស្រាវជ្រាវ​មួយ​របស់​អាមេរិក (ISIS) ​បាន​វាយតម្លៃ​ថា​ កូរ៉េ​ខាង​ជើង​អាច​មាន​គ្រាប់បែក​នុយក្លេអ៊ែរ​រវាង ​១០​គ្រាប់​ទៅ​១៦​គ្រាប់​ប៉ុណ្ណោះ។ ចាប់តាំង​ពី​ពេល​នោះ​មក កូរ៉េ​ខាង​ជើង ​ផលិត​គ្រាប់បែក​នុយក្លេអ៊ែរ​បានបន្ថែម​រវាង​៤ទៅ​៦​គ្រាប់​ទៀត ហើយ​បើ​គិត​សរុបកូរ៉េ​ខាង​ជើងអាច​មាន​គ្រាប់បែក​ពី​១៣​ទៅ​២១​គ្រាប់​ឬ​ក៏​ច្រើន​ជាង​នេះ ហើយនេះជាការ​បញ្ជាក់​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​មេរិក​មួយ​កាលពី​ម្សិលមិញ។

ការគន់​គិត​បែប​នេះគឺដោយ​យោង​ទៅ​លើ​ការ​បាញ់​សាកល្បង​គ្រាប់​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​កាលពី​ថ្ងៃទី​៦​ ខែមករា។

ម្យ៉ាងទៀត​កាលពី​សប្តាហ៍​មុន​អគ្គលេខាធិការ​នៃ​អង្គការ​ថាមពល​បរិមាណូអន្តរជាតិ AIEA បាន​ប្រកាស​ប្រាប់ថា ​បើតាម​ការ​វិភាគ​រូបភាព​ផ្កាយរណបក្រុង​ព្យុងយ៉ាង​ប្រហែល​ជា​បាន​ដាក់​ឲ្យ​ដំណើរការ​ឡើង​វិញ​នូវ​រោងចក្រ​នុយក្លេអ៊ែរ​របស់​ខ្លួន​នៅ​ Yongbyon។ ភស្តុតាង​នានា​​ដែល​ទីភ្នាក់ងារ (IAEA)​ បាន​ទទួល​នោះគឺ​សុទ្ធស៊ឹង​ជា​សកម្មភាព​ដែល​ទាក់ទង​ទៅ​នឹង​ការ​ចំរាញ់​សារធាតុ​ភ្លុយតូនីញ៉ូម​នៅ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ Yongbyon ដូច​ជា​ចលនា​យាន្តយន្ត​ចំហាយ​នៃ​ទឹកក្តៅ​និង​ការ​ដឹកជញ្ជូន​សម្ភារៈ។

ក្នុងពេលនេះដោយ​គ្មាន​អ្នកជំនាញ​អាច​ចុះ​ទៅ​ដល់​ផ្ទាល់​ក្នុង​ទឹកដី​កូរ៉េ​ខាង​ជើង គេ​អាច​តាម​ដាន​សង្តេត​កម្មវីធី​នុយក្លេអ៊ែរ​ព្យុងយ៉ាង​ដោយ​រំពឹង​តែ​រូបភាពនៃ​ផ្កាយ​រណប​ប៉ុណ្ណោះ​ នេះ​ជា​ការ​បញ្ជាក់​បន្ថែម​របស់​ប្រធាន​ទីភ្នាក់ងារ​ថាមពល​បរិមាណូ​អន្តរជាតិ AIEA នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្រុង​វីយែន​ប្រទេស​អួទ្រិស៕

1 (1)

1 (2)

1 (3)

ប្រែសម្រួល៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print