យុវជនអង់គ្លេសឆក់កាំភ្លើងពីប៉ូលិសទៅធ្វើឃាតលោក ដូណាល់ ត្រាំ

ចែករំលែក៖

យុវជនអង់គ្លេសម្នាក់ត្រូវបញ្ចូនទៅកាន់តុលាការដោយសារតែ​បានឆក់កាំភ្លើងពីប៉ូលិសដើម្បីទៅធ្វើឃាតមហាសេដ្ឋី ដែលជា

...
បេក្ខភាពប្រធានាធិបតីលោក ដូណាល់ ត្រាំ នៅពេលដែលលោកឃោសនាបោះឆ្នោត។

សារព័ត៌មាន ​Daily Mail បានដកស្រង់សម្តី​ប៉ូលិសអាមេរិកបានឲ្យដឹងថា លោក Michael Sandord អាយុ២០ឆ្នាំត្រូវបានចាប់ខ្លួននៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនៅទីក្រុង Las Vegas ក្រោយពេលព្យាយាមចូលទៅកៀកប៉ូលិសស្នើរសុំឲ្យចូលទៅកៀកបេក្ខភាពប្រធានាធិបតីលោក ដូណាល់ ត្រាំ នៅពេលនោះបុរសរូបនេះបានឆក់កាំភ្លើងប៉ូលិសតែមិនបានសម្រេច។

ក្រោយពេលចាប់ខ្លួនលោក​ Sandord បានសារភាពថា ខ្លួនមានគម្រោងបាញ់សម្លាប់លោក ដូណាល់ ត្រាំ រយៈពេលមួយឆ្នាំកន្លងមកហើយ ។ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះយុវជនខាងលើបានរៀនបាញ់កាំភ្លើងជាបន្តបន្ទាប់ ដើម្បីអាចធ្វើឃាតលោក ដូណាល់ ត្រាំ បាន។

តុលាការរដ្ឋ ​Nevada កាលពីថ្ងៃទី​២០ ខែមិថុនា បានច្រានចោលសំណើរសុំនៅក្រៅឃុំរបស់ជនជាប់ចោទខាងលើ ដោយខ្លាចជននេះបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ដទៃទៀត។

ក្នុងពេលជាមួយគ្នានោះដែរមេធាវីការពារក្តីឲ្យលោក​ Sandord បានបញ្ចាក់ថា កូនក្តីរបស់ខ្លួនមានជំងឺដោយមិនដឹងថា សកម្មភាពខាងលើរបស់ខ្លួនជាបទល្មើសនោះឡើយ។

ម្តាយរបស់ Sandord បានសារភាពថា កាលពីនៅតូចកូនរបស់គាត់បានធ្លាប់ទៅព្យាបាលជំងឺសសៃប្រាសាទ។ តាមរបាយការរបស់តុលារការយុវជនខាងលើបានមករស់នៅអាមេរិក ហើយកំពុងតែអត់ការងារធ្វើ។ បើទោះបីជាមានជំងឺបែបនេះក្តី តែអាចនឹងត្រូវផ្តន្ទាទោសជាប់គុក ១៨ខែផងដែរ៕

1 (3)

1 (1)

1 (2)

ប្រែសម្រួល៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print