យុវជនអង់គ្លេសម្នាក់ត្រូវបញ្ចូនទៅកាន់តុលាការដោយសារតែបានឆក់កាំភ្លើងពីប៉ូលិសដើម្បីទៅធ្វើឃាតមហាសេដ្ឋី ដែលជា
សារព័ត៌មាន Daily Mail បានដកស្រង់សម្តីប៉ូលិសអាមេរិកបានឲ្យដឹងថា លោក Michael Sandord អាយុ២០ឆ្នាំត្រូវបានចាប់ខ្លួននៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនៅទីក្រុង Las Vegas ក្រោយពេលព្យាយាមចូលទៅកៀកប៉ូលិសស្នើរសុំឲ្យចូលទៅកៀកបេក្ខភាពប្រធានាធិបតីលោក ដូណាល់ ត្រាំ នៅពេលនោះបុរសរូបនេះបានឆក់កាំភ្លើងប៉ូលិសតែមិនបានសម្រេច។
ក្រោយពេលចាប់ខ្លួនលោក Sandord បានសារភាពថា ខ្លួនមានគម្រោងបាញ់សម្លាប់លោក ដូណាល់ ត្រាំ រយៈពេលមួយឆ្នាំកន្លងមកហើយ ។ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះយុវជនខាងលើបានរៀនបាញ់កាំភ្លើងជាបន្តបន្ទាប់ ដើម្បីអាចធ្វើឃាតលោក ដូណាល់ ត្រាំ បាន។
តុលាការរដ្ឋ Nevada កាលពីថ្ងៃទី២០ ខែមិថុនា បានច្រានចោលសំណើរសុំនៅក្រៅឃុំរបស់ជនជាប់ចោទខាងលើ ដោយខ្លាចជននេះបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ដទៃទៀត។
ក្នុងពេលជាមួយគ្នានោះដែរមេធាវីការពារក្តីឲ្យលោក Sandord បានបញ្ចាក់ថា កូនក្តីរបស់ខ្លួនមានជំងឺដោយមិនដឹងថា សកម្មភាពខាងលើរបស់ខ្លួនជាបទល្មើសនោះឡើយ។
ម្តាយរបស់ Sandord បានសារភាពថា កាលពីនៅតូចកូនរបស់គាត់បានធ្លាប់ទៅព្យាបាលជំងឺសសៃប្រាសាទ។ តាមរបាយការរបស់តុលារការយុវជនខាងលើបានមករស់នៅអាមេរិក ហើយកំពុងតែអត់ការងារធ្វើ។ បើទោះបីជាមានជំងឺបែបនេះក្តី តែអាចនឹងត្រូវផ្តន្ទាទោសជាប់គុក ១៨ខែផងដែរ៕
ប្រែសម្រួល៖ សាធី