សម្តេចក្រឡាហោម ស ខេង ឧបត្ថម្ភថវិកាចំនួន ២៤.៥៥៣ដុល្លារសម្រាប់ការប្រកួតកីឡាប៉េតង់លើកទី១៦

ចែករំលែក៖

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឧបត្ថម្ភថវិកាចំនួន

...
២៤.៥៥៣ដុល្លារ សម្រាប់ដំណើរការប្រកួតកីឡាប៉េតង់ ដណ្តើមពានរង្វាន់របស់សម្ដេចលើកទី ១៦ឆ្នាំ២០១៦នេះបើតាមការបញ្ជាក់ របស់ លោក ព្រំ ឌិន អនុប្រធានសហព័ន្ធ កីឡាប៉េតង់កម្ពុជា ក្នុងពិធីបិទការប្រកួតកាលពីល្ងាចថ្ងៃទី២០ខែមិថុនាឆ្នាំ២០១៦នៅទីលានក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ។

លោក ព្រំ ឌិន មានប្រសាសន៍ថា ជា រៀងរាល់ឆ្នាំសម្តេចក្រឡាហោមតែងតែ ឧបត្ថម្ភថវិកាចំពោះការប្រកួតកីឡាប៉េតង់ដណ្តើមពានរង្វាន់របស់សម្តេច ហើយឆ្នាំនេះជាលើកទី១៦ហើយចាប់តាំងពីសហព័ន្ធបានបង្កើតឡើងនូវព្រឹត្តិការណ៍ពានរង្វាន់សម្តេចក្រឡាហោម ស ខេង ក្នុងនាម សម្តេចជាប្រធានកិត្តិយសរបស់សហព័ន្ធកីឡាប៉េតង់កម្ពុជា ។ លោកបានបញ្ជាក់ថា ការប្រកួតកីឡាប៉េតងឆ្នាំនេះមានក្លិបចំនួន ៣១ចូលរួមមកពី៨ខេត្ត និង១ រាជធានីមានកីឡាករ២៣៩នាក់និងកីឡាការិនី៧១ នាក់ ក្នុងចំណោម៧វិញ្ញាសាដែលគណៈ កម្មការបានដាក់ឲ្យប្រកួតស្មើនឹងចំនួន២៦៥ប្រកួត ។

ចំពោះលទ្ធផលនៃចំណាត់ថ្នាក់ក្នុងការប្រកួត វិញ្ញាសាឯកត្តជនផ្នែកនារីមេដាយមាសបានទៅកីឡាការិនី ហៀង វិជ្ជនី មកពី ក្លិបក្រសួងមហាផ្ទៃ រីឯផ្នែកយុវជនមេដាយមាសបានទៅកីឡាករសិនរងមកពីក្លិបគ្លូ ប៊លខេមបូឌា ។ វិញ្ញាសាវាយ៣នាក់ទល់៣ នាក់ពានសមាគមមេដាយមាសបានទៅ ក្លិបក្រសួងមហាផ្ទៃ ។ វិញ្ញាសាវាយ៣ទល់ ៣យុវជនចម្រុះអាយុក្រោម១៧ឆ្នាំមេដាយមាសបានទៅមន្ទីរអប់រំយុវជននិងកីឡា ខេត្តកណ្ដាល, មេដាយប្រាក់បានទៅយោធ ភូមិភាគពិសេស និងមេដាយសំរឹទ្ធិបានទៅទីស្ដីការគណៈរដ្ឋមន្ត្រី ។

វិញ្ញាសាវាយ៣នាក់ទល់៣នាក់នារីមេដាយមាសបានទៅក្លិបទីស្ដីការគណៈរដ្ឋ​មន្ត្រី, មេដាយប្រាក់បានទៅក្រសួងការពារជាតិ និងមេដាយសំរឹទ្ធិបានទៅក្លិបសេនា រាជសីហ៍ ។ ចំណែកវិញ្ញាសាវាយ៣នាក់ ទល់៣នាក់វ័យចាស់អាយុ៥៥ឆ្នាំឡើង មេដាយមាសបានទៅមន្ទីរអប់រំយុវជន និងកីឡាខេត្តស្វាយរៀង, មេដាយប្រាក់ បានទៅក្លិបទីស្ដីការគណៈរដ្ឋមន្ត្រី១ និងមេដាយសំរឹទ្ធិបានទៅក្លិបទីស្ដីការគណៈ រដ្ឋមន្ត្រី ២ ។

វិញ្ញាសាវាយ៣នាក់ទល់៣ នាក់បុរសពានធំមេដាយមាសក្លិបទីស្ដីការគណៈរដ្ឋមន្ត្រី មេដាយប្រាក់ក្លិបយោធភូមិភាគពិសេស១ និងមេដាយសំរឹទ្ធិក្លិបយោធភូមិភាគពិសេស ២ ៕

២

៣

១

ដោយ៖ សារីម

...

1111​​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print