ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃអាទិត្យទី៣០ ខែមេសា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា មុខសញ្ញាគ្រឿងញៀនម្នាក់ ត្រូវបានកម្លាំងនគរបាលជំនាញស្រុកបបវេល ចុះធ្វើការបង្រ្កាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលា ម៉ោង២៣និង៤០នាទីយប់ថ្ងៃទី២៩ ខែមេសាម្សិលមិញនេះ នៅចំណុចភូមិកោះរាម ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។
លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបបវេល បានឱ្យដឹងថា៖ មុនពេលឃាត់ខ្លួនជនសង្ស័យខាងលេីនេះ លោកបានដឹកនាំកម្លាំងអន្តរាគមន៍ កម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុក ចុះល្បាតស្រាវជ្រាវក្នុងមូលដ្ឋាន ដេីម្បីទប់ស្កាត់បទល្មើសផ្សេងៗដែលអាចកើតឡើងជាយថាហេតុ លុះជិះមកដល់ចំណុចកេីតហេតុ ក៏ប្រទះឃេីញបុរសម្នាក់ដោយមានការសង្ស័យក៏ឃាត់ខ្លួន និងឆែកឆេររកឃេីញវត្ថុតាងគ្រឿងញៀនជាក់ស្ដែងតែម្តង។
លោកអធិការស្រុក បានឱ្យដឹងទៀតថា ជនសង្ស័យមាមឈ្មោះ កុល ស្មគ្រ័ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិខ្នាចរមាស ឃុំខ្នាច រមាស ស្រុកបវេល ខេត្តបាត់ដំបង និងចាប់យកសម្ភារវត្ថុតាងរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិចថ្លាចំនួន០១ថង់ សង្ស័យមានសារធាតុញៀន ។
-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន០១គ្រឿង។
-ទូរស័ព្ទដៃចំនួន០១គ្រឿង ។
បច្ចុប្បន្នវត្ថុតាងនិងជនសង្ស័យសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ចូនមកការិយាល័យជំនាញអនុវត្តបន្តតាមនិតិវិធី ច្បាប់៕ដោយ៖សហការី