សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញបើកការដ្ឋានសាងសង់ចំណតផែ​កុងតឺន័រថ្មី តម្លៃជិត ១ពាន់លានដុល្លារ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ​ នាព្រឹកស្អែក​នេះ!

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់ចំណតផែ​កុងតឺន័រថ្មី​នៅ​កំពង់ផែស្វយ័តក្រុងព្រះសីហនុ​ នៅព្រឹកថ្ងៃចន្ទ ១២កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ស្អែកនេះ! ។

សូមជម្រាបជូនថា​ ការសាងសង់ចំណតកំពង់ផែថ្មីដែល​ចំណាយ​​ថវិការហូតដល់ទៅជិត ១ពាន់លានដុល្លារអាមេរិកនេះ គឺដើម្បីពង្រីកសមត្ថភា​ព​​ដឹក​ជញ្ជូន​ទំនិញតាមផ្លូវសមុទ្រឱ្យកាន់តែខ្លាំងក្លាថែមទៀត ឆ្លើយតមកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួម​ចំណែក គាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់ប្រទេសជាតិ។ បរិមាណ ទំនិញ​ឆ្លងកាត់នៅក្នុងកំពង់ផែនេះ មានការកើនឡើងគួរឱ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ ធ្វើឱ្យប្រាក់ចំណូលរបស់កំពង់ផែ ក៏ដូចជាប្រាក់ចំណូលរបស់ជាតិ​មានការកើន​ឡើងជាលំដាប់។ ក្នុងឆ្នាំ២០២២បរិមាណទំនិញឆ្លងកាត់កំពង់ផែនេះ មានចំនួន​ ៧លានតោន កើនឡើង ០.១៨ភាគរយ និងចំណូលសរុបមានចំនួនប្រមាណ ៣៤៤​ប៊ី​លានរៀល (ប្រមាណ ៨៤លានដុល្លារអាមេរិក) កើនឡើង ០,៤១ភាគរយ បើធៀបនឹងឆ្នាំ២០២១។

ដើម្បីឆ្លើយតបកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មនេះ កំពង់ផែស្វយ័តក្រុងព្រះ​សីហ​នុ បានអភិវឌ្ឍ និងពង្រីកសមត្ថភាពជាបន្តបន្ទាប់ ដែលរួមមានដូចជា៖ ការសាង​សង់ផែកុងតឺន័រជម្រៅទឹក ១១.៥ម៉ែត្រ, ការសាងសង់ចំណត​ផែពហុ​បំណង ជម្រៅ​ទឹក ១៣.៥ម៉ែត្រ, ការសាងសង់ ចំណតមូលដ្ឋានផ្គត់ផ្គង់ភស្តុភារ​សម្រាប់​ការ​រុករក​ប្រេង, ការបំពាក់ឧបករណ៍ និងមធ្យោបាយ លើកដាក់កុងតឺន័រ, ការសាងសង់​ទីលាន​​ស្តុ​កកុងតឺន័រ ឃ្លាំងទំនិញ និងចំណតរថយន្តដឹកកុងតឺន័រ និងការសាងសង់​តំបន់​សេដ្ឋកិច្ចពិសេសជាដើម។

ក៏ប៉ុន្តែសេចក្តីត្រូវការឆ្លើយតបនឹងកំណើនពាណិជ្ជកម្ម និងការរីកចម្រើនផ្នែក​សេដ្ឋ​កិច្ចរបស់កម្ពុជា ទាមទារឱ្យមានការពង្រីកសមត្ថភាពកំពង់ផែនេះ បន្ថែមទៀត។ ហេតុដូច្នេះហើយទើបរាជរដ្ឋាភិបាល សម្រេចសាងសង់ចំណត់បន្ថែមទៀត ឆ្លើយតប នឹងកំណើនកុងតឺន័រ និងដើម្បីសម្រួលដល់ការចូលចតរបស់នានាធំៗ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print