រកឃើញអ្នកបើកបរក្រោមឥទ្ធិពល​នៃគ្រឿង​ញៀនចំនួន ០៤នាក់​ ក្នុងនោះជនជា​តិថៃម្នាក់ រក្សាទុកថ្នាំញៀនប្រភេ​ទមេតំហ្វេតាមីន​(WY​០៨​គ្រាប់​)

ចែករំលែក៖

ខេត្តបាត់ដំបង៖​ កម្លាំង​សមត្ថកិច្ចនគរបាល​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ បានចុះត្រួតពិនិត្យចល័ត បង្ការទប់ស្កាត់ បង្ក្រាបបទល្មើស​គ្រឿងញៀន និងសារធាតុគីមីផ្សំគ្រឿងញៀនខុសច្បាប់ ក្នុងភូមិសាស្រ្តស្រុកភ្នំព្រឹក​ កាលពីថ្ងៃទី​៣០​ ខែមេសា​ ឆ្នាំ​២០២៣ម្សិលមិញនេះ​ ជាក់ស្ដែង​រកឃើញអ្នកបើកបរក្រោមឥទ្ធិពល​នៃគ្រឿង​ញៀនចំនួន ០៤នាក់​ ក្នុងនោះជនជា​តិថៃម្នាក់ រក្សាទុកថ្នាំញៀនប្រភេ​ទមេតំហ្វេតាមីន​(WY​០៨​គ្រាប់​)។

បេីតាមការ​បញ្ជាក់ពី​លោកវរសេនីយ៍ឯក​ សុខ​ និមល​ ស្នង​ការរងផែនការងារប្រឆាំងគ្រឿងញៀន​ នៅព្រឹកថ្ងៃ​ចន្ទ​ទី​០១​ ខែឧសភា​ ឆ្នាំ​២០២៣នេះ​ថា៖​ លោកបានដឹកនាំកម្លាំងក្នុងផែនសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធចុះអនុ​វត្តត្រួតពិនិត្យចល័ត បង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើស​គ្រឿងញៀននិងសារធាតុគីមីផ្សំគ្រឿងញៀនខុសច្បាប់ ក្នុងភូមិសាស្រ្ត ស្រុកភ្នំព្រឹក ចំនួន​០២)គោលដៅកាលពីម្សិលមិញនេះ​ មានដូចខាងក្រោម​៖

*គោលដៅទី០១៖ ចំណុចផ្លូវលេខ 59B ក្រុមទី៥ ភូមិពេជ្រចិន្តា ឃុំពេជ្រចិន្តាស្រុកភ្នំព្រឹកខេត្តបាត់ដំបង លើ៖
-រថយន្តធុនធំ ចំនួន ៩៥គ្រឿង
-រថយន្តធុនតូចចំនួន ១៣៥គ្រឿង។
-ម៉ូតូ ៤៤គ្រឿង។

*គោលដៅទី០២៖ ផ្លូវលេខ57Bក្រុម​ទី៦ ភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក វេលាម៉ោង១៤និង០០នាទីរសៀល លើ៖
-រថយន្តធុនធំ ចំនួន ៧៧គ្រឿង។
-រថយន្តធុនតូច ១៤២គ្រឿង។
-ម៉ូតូ២៧គ្រឿង។

ក្នុងប្រតិបត្តិការនោះ​ជាលទ្ធផលទាំង០២គោលដៅ មានយានយន្ត សរុប ៤៤៩គ្រឿង ក្នុងកិច្ចប្រតិបត្តិការ ខាងលើសមត្ថកិច្ចបានរកឃើញអ្នកបើកបរក្រោមឥទ្ធិពល​នៃគ្រឿង​ញៀនចំនួន ០៤នាក់(ជនជា​តិថៃ០១នាក់) រក្សាទុកថ្នាំញៀន ប្រភេ​ទមេតំហ្វេតាមីន​(WY​០៨​គ្រាប់​) និងបានកសាងសំណុំរឿងបញ្ជូនទៅ​តុលាការ ដើម្បីអនុ​វត្តតាមនីតិវិធីច្បាប់។

...

ក្រៅពីនោះសមត្ថកិច្ចពុំបានរកឃើញ​សារធាតុគីមីផ្សំគ្រឿងញៀនខុសច្បាប់ឡើយ៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print