យុវជនម្នាក់បើកបរម៉ូតូលឿនភ្លើងមិនសូវភ្លឺបុកអ្នកដើរថ្មើជើងបណ្ដាលឲ្យស្លាប់ក្រោយពីដឹកបញ្ជូនទៅដល់មន្ទីរពេទ្យ

ចែករំលែក៖

ខេត្តរតនគិរី៖ ភាគច្រើនម៉ូតូបងប្អូនប្រជាពលរដ្ឋមួយចំនួន ពួកគាត់បើកបរនៅលើដងផ្លូវជាតិ មិនមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ បើកបរក្នុងល្បឿនយ៉ាងលឿន ភ្លើងខាងមុខមិនសូវភ្លឺ ឯស្តុបម៉ូតូនៅខាងក្រោយក៏គ្មានភ្លើងផងដែរ នេះជាកត្តាមួយបង្កឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំពោះមុខ។

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ បុកអ្នកដើរថ្មើជើងបណ្ដាលឲ្យស្លាប់មនុស្សម្នាក់ពេលដឹកបញ្ជូនទៅដល់មន្ទីរពេទ្យ​ នៅវេលាម៉ោង២០ និង៣០នាទី ថ្ងៃទី៣០ ខែមេសា​ ឆ្នាំ២០២៣​ នៅលេីកំណាត់ផ្លូវទៅស្រុកអូរជុំ​មុខផ្ទះចែរស្មី ស្ថិតក្នុងភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង។

យោងតាមរបាយការណ៍ពីការិយាល័យចរាចរណ៍ខេត្តបានឲ្យដឹងថា ម៉ូតូ១គ្រឿងម៉ាកវេវ ពណ៌ខ្មៅ គ្មានស្លាកលេខ
បើកបរដោយឈ្មោះ បាត ប៊ុនឡុត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិគ្រឹង រស់នៅភូមិគោក ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី រងរបួសស្រាល។

អ្នករួមដំណើរជាមួយឈ្មោះ កាន់ ស្រាំសូកភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិគ្រឹង មុខរបរកសិករ រស់នៅភូមិ-ឃុំជាមួយអ្នកបើកបរម៉ូតូ រងរបួសស្រាល។

របាយការណ៍បានបញ្ជាក់ថា អ្នកដើរថ្មើជើង ឈ្មោះ សួន ប៊ីលី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ បុខរបកសិករ រស់នៅភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុងខេត្តរតនគិរី ស្លាប់ក្រោយពេលដឹកបញ្ជូនទៅដល់មន្ទីរពេទ្យឯប្រទេសវៀតណាម។
ករណីនេះបណ្ដាលមក​ពី​អ្នកបេីកបរម៉ូតូជិះក្នុងល្បឿនលឿន ក្នុងស្ថានភាពស្រវឹង ហើយម៉ូតូភ្លើងមិនសូវភ្លឺច្បាស់ទៀត។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកដល់កន្លែងកើតហេតុ ធ្វើការវាស់វែងរួច បានរឹបអូសយកម៉ូតូបង្កហេតុយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលខេត្ត។រីឯសពត្រូវបានសមត្ថកិច្ចជំនាញប្រគល់ទៅឲ្យសាច់ញាតិនិងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

...

ដោយឡែកជនសង្ស័យបង្កហេតុបណ្ដាលឲ្យជនរងគ្រោះស្លាប់ សមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការទៅតាមនីតិវិធីច្បាប់៕ ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print