រថយន្តឈ្មួញឈើប្រចាំខេត្តមណ្ឌលគិរីម្នាក់ ឈ្មោះទូ ត្រូវសមត្ថកិច្ចចម្រុះឆ្មក់ចាប់បានហើយ

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ នៅយប់ថ្ងៃទី៣០ មេសានេះ លោក សៀង រ៉ាវី នាយករងដែនជម្រកបរិស្ថានស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានសហការជាមួយកម្លាំងសមត្ថកិច្ចស្រុកកែវសីមា ចុះពិនិត្យទៅលើរថយន្តនិងឈើនៅខាង ក្នុងរថយន្តដែលចតចោលនោះគឺពិតជារថយន្តមានផ្ទុកនិងដឹកជញ្ជូនបទល្មើសព្រៃឈើពិតប្រាកដមែន។ មិនតែប៉ុណ្ណោះឈ្មួញឈើឈ្មោះទូបានយក”ស្លាកយីយោរបស់កងរាជអាវុធហត្ថមកដាក់លើក្បាលរថយន្តរបស់គេយ៉ាងរំភើយ”។

សមត្ថកិច្ចចម្រុះបានតាមចាប់បានរថយន្តសេរីទំនើប ០១គ្រឿង ម៉ាកលុចស៊ីសRX400h ពណ៌ផ្សែងបារីពាក់ស្លាកលេខភ្នំពេញ2BQ-2332 ដែលដឹកជញ្ជូនឈើគ្មានច្បាប់អនុញ្ញាតឆ្លងកាត់ស្រុកកែវសីមា។ បន្ទាប់ពីឃាត់រថយន្តដឹកបទល្មើសព្រៃឈើខាងលើនេះភ្លាមៗ សមត្ថកិច្ចអង្គការក្រៅរដ្ឋាភិបាលមួយ បានសួរទៅឈ្មួញថា លោកមានឈ្មោះទូ ជាម្ចាស់ឈើនិងរថយន្តនេះពិតដែរឬទេ គ្រានោះលោកទូ បានឆ្លើយតបថា ខ្ញុំឈ្មោះទូ គឺជាម្ចាស់រថយន្តនិងឈើនេះមែន។ ពេលនោះឈ្មួញឈើរូបនេះបានចុះចេញពីរថយន្តដឹកបទល្មើសព្រៃឈើយ៉ាងលឿនបំផុត ដើម្បីគេចខ្លួន។

...

ក្រោយពីបានធ្វើការពិនិត្យទៅលើវត្ថុតាងរថយន្ត និងឈើ រួចលោក សៀង រ៉ាវី បានបញ្ជាកម្លាំងបរិស្ថានដើមឲ្យឃាត់ទុកនៅចំណុចបង្គោលគីឡូម៉ែត្រ៨២ ក្បែរស្នាក់ការបរិស្ថានលេខ៦៤ ស្រុកកែវសីមា។ វត្ថុតាងឈើនិងរថយន្តត្រូវបានយកទៅរក្សាទុកនៅស្នាក់ការបរិស្ថានស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដើម្បីចាត់វិធានការបន្តតាមនិតិវិធី។ ចំណែកឈ្មួញឈើឈ្មោះទូ ជាម្ចាស់ឈើនិងរថយន្តលោកនិងធ្វើរបាយការណ៍ជូនទៅ អយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរីទៅតាមច្បាប់៕ ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print