រុស្ស៊ីវាយបកយ៉ាងខ្លាំងចំពោះការវាយឆ្មក់របស់អ៊ុយក្រែននៅគ្រីមៀ

ចែករំលែក៖

នៅក្នុងសេចក្តីថ្លែងការណ៍ដែលធ្វើបច្ចុប្បន្នភាពស្ថានភាពយោធាកាលពីថ្ងៃទី 30 ខែមេសា ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសពីការខាតបង់យ៉ាងសំខាន់នៃកងទ័ពអ៊ុយក្រែននៅក្នុងការប្រយុទ្ធនៅក្នុងតំបន់ Donetsk ។

សេចក្តីថ្លែងការណ៍នេះត្រូវបានចេញដោយក្រសួងការពារជាតិរុស្ស៊ីដែលបានថ្លែងថា មិនយូរប៉ុន្មានទេបន្ទាប់ពីយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន (UAV) បានវាយប្រហារឃ្លាំងផ្ទុកប្រេងរបស់រុស្ស៊ីនៅតំបន់គ្រីមៀបណ្តាលឲ្យមានអគ្គីភ័យដ៏ធំមួយ។
អភិបាលក្រុង Sevastopol លោក Mikahil Razvozhayev បានបញ្ជាក់ថា អគ្គីភ័យបានឆាបឆេះយ៉ាងសន្ធោសន្ធៅនៅឃ្លាំងផ្ទុកប្រេងឥន្ធនៈទំហំ 1.000 ម៉ែត្រការ៉េ នៅឧបទ្វីប Crimean ។ លោកRazvozhayev បានបញ្ជាក់ថា យន្តហោះគ្មានមនុស្សបើកអត្តឃាតរបស់អ៊ុយក្រែនថាជាមូលហេតុនៃអគ្គីភ័យ។ ការវាយឆ្មក់នេះត្រូវបានគេជឿថាបានបង្កការខូចខាតផ្នែកភស្តុភារយ៉ាងខ្លាំងដល់រុស្ស៊ីនៅឧបទ្វីបគ្រីមៀ។
យោងតាមកាសែតឥណ្ឌា EurAsian Times ប្រទេសរុស្ស៊ីហាក់ដូចជាបានឆ្លើយតបយ៉ាងខ្លាំងបន្ទាប់ពីការវាយឆ្មក់របស់យន្តហោះគ្មានមនុស្សបើកអ៊ុយក្រែននៅគ្រីមៀ។
អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោកឧត្តមសេនីយឯក Igor Konashenkov បាននិយាយកាលពីថ្ងៃទី ៣០ ខែមេសាថា ការខាតបង់របស់អ៊ុយក្រែនក្នុងការប្រយុទ្ធគ្នានៅក្នុងតំបន់ Donetsk ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក មានទាហានជាង ៤៨០ នាក់។
យោងតាមទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS លោក Konashenkov បាននិយាយថា “ទាហានអ៊ុយក្រែនជាង 480 នាក់ត្រូវបានសម្លាប់ រួមជាមួយនឹងរថពាសដែកដែលត្រូវបានបំផ្លាញចំនួន 12 គ្រឿង រថយន្តចំនួន 30 គ្រឿង រថពាសដែក D-20 និងប្រព័ន្ធកាំភ្លើងធំ Gvozdika” ។
លោក Konashenkov បាននិយាយផងដែរថា យោធារុស្ស៊ីបានបំផ្លាញរថភ្លើងដែលផ្ទុកគ្រាប់រំសេវរបស់អ៊ុយក្រែន 200 តោន នៅជិតទីក្រុង Kramatorsk ដែលជាបន្ទាយរឹងមាំធំបំផុតរបស់អ៊ុយក្រែននៅក្នុងតំបន់ Donetsk មិនឆ្ងាយពី Bakhmut ៕ ដោយធីរីណា

...

រូប​ថត​ : nguoiduatin.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print