បុរសធ្លាក់ពីលើដំបូលអគារផ្ទះជួលជាន់ទី៤ បណ្តាលឲ្យស្លាប់ មិនដឹងមូលហេតុ

ចែករំលែក៖

ខេត្តស្វាយរៀង:មានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងបានរបាយការណ៏មកសមត្ថកិច្ចមូលដ្ឋានបន្ទាប់ពីប្រទះឃើញបុរសធ្លាក់ពីលើដំបូលអគារផ្ទះជួលជាន់ទី៤ បណ្តាលឲ្យស្លាប់ មិនដឹងមូលហេតុ។

ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៥៥នាទីព្រឹក ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅផ្ទះជួលក្នុងភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថាបុរសដែលស្លាប់មានឈ្មោះង្វៀង វ៉ាន់កុងហ៊ាវ (NGUYEN VAN CONG HAU)  អាយុ២៩ឆ្នាំជនជាតិវៀតណាម កាន់អត្តសញ្ញាណប័ណ្ណលេខ : 026094002090 មានទីលំនៅភូមិង៉ុកដុង ឃុំប៊ិនយឿង ស្រុកវិនទុង ខេត្តវិនហ្វុក ប្រទេសវៀតណាម   ។

ប្រភពបន្តថាកាលពីវេលាម៉ោង១០និង៥៥នាទីព្រឹក ប៉ុស្ដិ៍នគរបាលរដ្ឋបាលបាវិត បានទទួលពត៌មានពីប្រជាពលរដ្ឋ បានរាយការណ៍មកសមត្ថកិច្ចថា នៅអគារផ្ទះជួលរបស់ឈ្មោះ ឡេង លាងសឿន ភេទប្រុស  អាយុ៣៧ឆ្នាំស្ថិតក្នុងភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង មានករណីមនុស្សលោតពីលើដំបូលអគារជាន់ទី៤ បណ្តាលឲ្យស្លាប់  ។

ប្រភពបន្តថា ក្រោយពីទទួលបានពត៌មានភ្លាម សមត្ថកិច្ច បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ  និងចងខ្សែហ៊ុំព័ទ្ធជុំវិញកន្លែងកើតហេតុ  ។

សមត្ថកិច្ចបានបញ្ជាក់ថាមូលហេតុនៃការស្លាប់មិនទាន់ដឹងនៅឡើយដោយសមត្ថកិច្ចនគរបាលកំពុងធ្វើការស្រាវជ្រាវនិងរង់ចាំសមត្ថកិច្ច ជំនាញនិងគ្រូពេទ្យ ធ្វើការពិនិត្យកោសល្យវិច្ច័យ បន្តទៀត។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print