ថ្លើមធំមែន! ហ៊ានចូលលួចម៉ូតូរបស់កងកម្លាំងនគរបាលស្រុកគិរីវង់​ មានអីជាប់ខ្នោះបានសម្រេច

ចែករំលែក៖

ភ្នំពេញ​ ៖​ ជនសង្ស័យម្នាក់​ត្រូវបានកម្លាំងនគរបាល​នៃអធិការដ្ឋាននគរបាលស្រុកគិរីវង់​ ធ្វេីការឃាត់ខ្លួនកាលពីវេលាម៉ោង ២៣​និង២០នាទី ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ  ពាក់ព័ន្ធ​ករណីអំពើលួច(ម៉ូតូ) ។
​     ជនសង្ស័យខាងលេីមានឈ្មោះ ចាន់ ផានិត ភេទប្រុស  អាយុ៣០ឆ្នាំ មានទីលំនៅភូមិជ្រោយស្លែង ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ បានធ្វើសកម្មភាពលូចម៉ូតូរបស់កងកម្លាំងនៅអធិការដ្ឋាននគរបាលស្រុកគិរីវង់ អំឡុងពេលដែលកម្លាំងសមត្ថកិច្ចកំពុងសម្រាកលង់លក់ ដែលជាកម្មសិទ្ធិរបស់ឈ្មោះ ម៉ុក ភីរម្យ  ភេទប្រុស អាយុ៣៨ឆ្នាំ (មុខរបរមន្រ្តីនគរបាលជាតិ នៃអធិការដ្ឋាននគរបាលស្រុកគិរីវង់ ) មានទីលំនៅភូមិកំពង់ ឃុំព្របាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ។ តែត្រូវកងកម្លាំងភ្ញាក់ទាន់ឃើញជនសង្ស័យកំពុងធ្វើសកម្មភាពក៏បានឃាត់ខ្លួនតែម្តង ក្នុងនោះ ដោយបានការយកចិត្តទុកដាក់ពីសំណាក់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុកបានចាត់ឱ្យលោកវរសេនីយ៍ទោ យ៉ាង តារា អធិការរង និងលោកវរសេនីយ៍ត្រី នៅ នី អធិការរង ធ្វើការឃាត់ខ្លួនសួរនាំ ។ ម៉ូតូដែលជនសង្ស័យលួចម៉ាក (វីស្ទុន ពណ៌ស្លែ  ) (ម៉ូតូវៀតណាម) ។
គួរបញ្ជាក់ថា៖ មុនធ្វើសកម្មភាពលួចម៉ូតូនៅអធិការដ្ឋាននគរបាលស្រុកគិរីវង់ជនសង្ស័យក៏បានចូលលួចឧបករណ៍មួយ ចំនួននៅមន្ទីរពេទ្យបង្អែកស្រុកគិរីវង់ និងបន្តមកធ្វើសកម្មភាពលួចម៉ូតូនៅអធិការដ្ឋានតែជាប់អន្ទាក់សមត្ថកិច្ចស្រុកគិរីវង់តែម្តង ។
បច្ចុប្បន្ននេះ​ សមត្ថកិច្ចជំនាញកំពុងធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

...

ដោយ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print