កំពុងដកស្មៅម្ទេសក្នុងចម្ការទាំងមេឃភ្លៀងត្រូវរន្ទះបាញ់ស្ត្រីម្នាក់ស្លាប់

ចែករំលែក៖

ខេត្តកណ្ដាល: ស្ត្រីម្នាក់ស៊ីឈ្នួលដកស្មៅអោយគេក្នុងចម្ការម្ទេសទាំងមេឃកំពុងភ្លៀងផ្គររន្ទះមិនព្រមជ្រកកន្លែងមានសុវត្ថិភាព ត្រូវរន្ទះបាញ់ស្លាប់យ៉ាងអាណោចអាធ័មនៅវេលាម៉ោង១៦និង១៥នាទី ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ នៅលើកោះ ភូមិព្រែកចារ ឃុំសំបួរ ស្រុកល្វាឯម​ ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកល្វាឯមបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ថាវ​ ចន្ធូ ភេទស្រី  អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ​ មានទីលំនៅភូមិព្រែកចារ ឃុំសំបួរ ស្រុកល្វាឯម​ ខេត្តកណ្តាល​​ ។

...

ប្រភពដដែលបន្តថា តាមការបំភ្លឺរបស់ឈ្មោះ ហឹង​ ជាម្ចាស់ចម្ការបានបំភ្លឺថា​ នៅព្រឹកថ្ងៃទី១ ខែឧសភា  ឆ្នាំ២០២៣ ជនរងគ្រោះឈ្មោះ ថាវ ចន្ធូ​ បានមកធ្វើការស៊ីឈ្នួលដកស្មៅម្ទេសក្នុងចម្ការ​របស់ខ្លួននៅលើកោះដូចសព្វដង។ លុះមកដល់វេលាម៉ោងប្រហែល ១៤និង០០នាទី មេឃក៏ធ្លាក់ភ្លៀងតែជនរងគ្រោះមិនបានឈប់សម្រាកទេគឺនៅបន្តធ្វេីការធម្មតា ពេលមេឃកំពុងភ្លៀងមានរន្ធះបាញ់ជាច្រើនគ្រាប់ ស្រាប់តែពេលនោះរន្ទះបានបាញ់មកចំជនរងគ្រោះ ឈ្មោះ ថាវ ចន្ធូ​ ចំត្រចៀកហូរឈាមនិងជើងទាំងសងខាងបណ្ដាលឲ្យស្លាប់នៅកន្លែងធ្វើស្មៅម្ទេសតែម្ដង។ ឃេីញបែបនេះ​បងប្អូននិងអ្នកជិតខាងដែលទៅធ្វើការជាមួយគ្នា​បានលេីកសាកសព​ជនរងគ្រោះ​​ដឹកតាមទូកពីលើកោះយកមកផ្ទះ​ ។ ជនរងគ្រោះត្រូវបានបងប្អូននិងអ្នកធ្វេីការជាមួយ​ដាក់ទូកដឹកយកមកផ្ទះទេីប​រាយការណ៍​ជូន​សមត្ថកិច្ច​។
តាមការ​ពិនិត្យ​សាកសព នៅលេី​.ក​មានស្នាមឆេះខ្លោចដាច់​រលាត់​ត្រចៀកខាងស្តាំមានឈាមហូរពីក្នុងត្រចៀក ،សម្លៀកបំពាក់ឆេះដាច់រហែក
។តាមការសន្និដ្ឋាន​របស់គ្រូពេទ្យនិងផ្នែកជំនាញ សពជនរងគ្រោះ​ស្លាប់ដោយសារ​រន្ទះ​បាញ់​ ។
ក្រោយពិនិត្យសាកសព បាន​ប្រគល់​ជូន​ក្រុមគ្រួសារ​យកធ្វើបុណ្យតាមប្រពៃណី ៕ ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print