មេបញ្ជាការស្តីទីកងទ័ពជេីងគោក​ ជួបពិភាក្សាការងារជាមួយមេបញ្ជាការកងកម្លាំងការពារប្រជាជនលេខ២ កងទ័ពជើងគោកសិង្ហបុរី

ចែករំលែក៖

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការស្ដីទី កងទ័ពជើងគោកមេបញ្ជាការកងពលតូចលេខ៧០បាន ជួបពិភាក្សាការងារជាមួយលោកវរេសេនីយ៍ឯក ប៉ាង លីឈ័ន(PANGLEADSHUAN) មេបញ្ជាការកងកម្លាំងការពារប្រជាជនលេខ២ កងទ័ពជើងគោកសិង្ហបុរី នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកង ទ័ពជើងគោក ។

ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានពាំនាំពាក្យផ្ដាំផ្ញើសួរ សុខទុក្ខ ពីឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជា ការកងទ័ពជើងគោក ជូនឧត្តមសេនីយ៍ទោ ដេវីដ នីអូ មេបញ្ជាការកងទ័ពជើងគោកសិង្ហបុរី ហើយសូមថ្លែងអំណរគុណចំពោះកងទ័ពជើងគោកសិង្ហបុរី ដែលបានបញ្ជូនក្រុមគ្រូជំនាញមកហ្វឹកហ្វឺនលើជំនាញគ្រប់គ្រងមហាជន និងប្រតិបត្តិការសង្រ្គោះក្នុងតំបន់ទីនប្រជុំជនដល់កងទ័ពជើងគោក នៃកងយោធពលខេមរ ភូមិន្ទ  ស្របពេលដែលប្រទេសកម្ពុជា បាននឹងកំពុងរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍សំខាន់គឺការប្រកួតកីឡា SEA Games លើកទី៣២ ASEAN Para Gamesលើកទី១២។

ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់​ បានអញ្ជេីញលោកវរ សេនីយ៍ឯក ប៉ាង លីឈ័ន (PANG LEADSHUAN)
មេបញ្ជាការកងកម្លាំងការពារប្រជាជនលេខ២ កងទ័ពជើងគោកសិង្ហបុរី   បន្ដដំណេីរទស្សនកិច្ចនៅទីបញ្ជាការកងពលតូចលេខ៧០​ ផងដែរ។

...

ជាការឆ្លើយតប លោកវរេសេនីយ៍ឯក ប៉ាង លីឈ័ន (PANG LEADSHUAN) មេបញ្ជាការកងកម្លាំងការពារប្រជាជនលេខ២ កងទ័ពជើងគោកសិង្ហបុរី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ ឧត្តមសេនីយ៍ឯក​ ម៉ៅ​ សុផាន់​ ដែលបានទទួលស្វាគមន៍ប្រតិភូ និងក្រុមយោធាចារ្យសិង្ហបុរីយ៉ាងកក់ក្តៅ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print