អ្នកបើកបរលើផ្លូវល្បឿនលឿនគួរតែប្រុង​ប្រយ័ត្ន​​ ខណៈ​ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុករថយន្ត បណ្ដាលឱ្យ​មនុស្ស២នាក់រងរបួស

ចែករំលែក៖

ខេត្ត​កំពង់ស្ពឺ៖ យោងតាម​របាយការណ៍​របស់​អគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ​ នៅរសៀល​ថ្ងៃ​អង្គារ​ទី​០២​ ខែឧសភា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ អ្នកបើកបរលើផ្លូវល្បឿនលឿនគួរតែប្រុង​ប្រយ័ត្ន​៖​ ខណៈ​ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុករថយន្ត បណ្ដាលឱ្យ​មនុស្ស២នាក់រងរបួស

ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកគ្នានេះ​ បានកើតឡើងកាលពីរសៀលថ្ងៃទី០១ ខែឧសភាម្សិលមិញនេះ​ នៅលើផ្លូវល្បឿនលឿន គីឡូម៉ែត្រ៨១ ត្រង់ចំណុចភូមិទឹកចេញ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​។

តាមមន្រ្តីនគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងនៅថ្ងៃទី០២​ ខែឧសភា​នេះថា៖​ មុនពេលកើតហេតុមានរថយន្ត០១គ្រឿង ម៉ាកហាយឡែនឌ័រ ពណ៌ទឹក មាស ពាក់ស្លាកលេខភ្នំពេញ2BA-7035 បើកបរដោយឈ្មោះ ចន ចេម ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិសំបូរ ឃុំអង្គរសរ ស្រុកមេសាង ខេត្តព្រៃវែង បើកបរពីទិសខាងលិចទៅទិសខាងកើត ដល់ចំណុចខាងលើបានបុកពីក្រោយរថយន្ត០១គ្រឿង ម៉ាក Prius ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AW-8684 បើកបរដោយឈ្មោះ ឆេង ធិ ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្នុងដំណើរស្របទិសគ្នា។

នគរបាលដដែលបន្តថា ក្នុងហេតុការណ៍ខាងលើបណ្តាលឲ្យគ្រោះថ្នាក់មនុស្សរបួសស្រាល០២នាក់ ស្រី០១នាក់ ខូចខាតរថយន្តទាំង០២គ្រឿង ខូចខាតរបាំងដែក។ មូលហេតុការបើកបរក្នុងល្បឿនមិនសមាមាត្រនិងគម្លាតចំងាយនៃល្បឿនរថយន្ដ គន្លងយឺតចន្លោះពី៦០-៨០ចន្លោះ គន្លងវ៉ាជែងចាប់ពី១០០-១២០គីឡូម៉ែត្រ ក្នុងមួយម៉ោង។

...

ចំពោះវត្ថុតាងរថយន្តក្រុមហ៊ុនល្បឿនលឿន ស្ទូចយកមករក្សាទុកនៅស្នាក់ការK114 (កំពង់សីលា)ដើម្បីចាត់ការតាមនីតិវិធី៕ ដោយ៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print