ខេត្តកណ្តាល : នៅរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជាក់អោយដឹងថា, ក្រោមការដឹកនាំបញ្ជាពី លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាល ខេត្តកណ្តាលនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានធ្វើការបង្ក្រាប
ករណី៖ ឆបោក (ប្រាក់)
សមត្ថកិច្ចបានបញ្ជាក់ថា, កើតហេតុ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ២២:០០នាទី នៅចំណុច៖ ភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល។
សមត្ថកិច្ចបានបន្តថា, ជនរងគ្រោះ ចំនួន ០២នាក់
១.ឈ្មោះ តែ អៃគាង ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករ មានទីលំនៅផ្ទះលេខ៧E0 ផ្លូវ១០៥ ភូមិ៣ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
២.ឈ្មោះ អាំ ធូ ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរនគរបាល មានទីលំនៅភូមិឃុំកើតហេតុខាងលើ។
ដោយឡែក ជនសង្ស័យ០១នាក់
ឈ្មោះ អ៊ុំ សុខនិមល ភេទស្រី អាយុ៣៥ឆ្នាំ មានទីលំនៅភូមិដកពោធិ៍ សង្កាត់ស្លរក្រាម ក្រុងសៀមរាប ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ។
សមត្ថកិច្ចរៀបរាប់ពីសភាពរឿងកើយហេតុ
ក្នុងអំឡុងខែមីនា ឆ្នាំ២០២៣ ជនសង្ស័យខាងលើ បានបង្កើតគណនីតេឡេក្រាមដោយក្លែង ជាលោកអធិការស្រុកលើកដែក និងបានដាក់រូបភាព និងបានប្រើសំឡេងរបស់លោកអធិការស្រុកលើកដែក ដើម្បីឆាតទៅកាន់ជនរងគ្រោះ ហើយដើរតួជាលោកអធិការ ស្រុកលើកដែក និងជួយដោះស្រាយ រឿងដែលឈ្មោះ សុខ មួយ ជំពាក់ប្រាក់ជនរងគ្រោះ ដើម្បីជាការជួយរត់ការទារប្រាក់នេះ ជនសង្ស័យ តម្រូវឲ្យជនរងគ្រោះផ្ញើប្រាក់គណនី វីង ឈ្មោះ THOU AM ជាថ្លៃសេវារត់ការ ដោយលើកទី១ ដល់លើកទី៣ សរុបចំនួន០៦លានរៀល និងលើកទី៤ ចំនួន១២០$ ដោយវេរទៅគណនីរបស់ជ.ន.ស.ង្ស័.យផ្ទាល់។
ក្រោយមកដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ ជនរងគ្រោះបានដឹងថាខ្លួនជ.ន.ស.ង្ស័.យដែលដើរតួជាលោកអធិការស្រុកលើកដែកនោះ ជ.ន.រ.ង.គ្រោះក៏បានប្តឹងសមត្ថកិច្ចឲ្យជួយស្រាវជ្រាវដើម្បីឃា.ត់.ខ្លួ.ន.ជ.ន.ស
.ង្ស័.យ បន្ទាប់ពីបានទទួលប.ណ្ដឹ.ងភ្លាម កម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវ.ឃា.ត់.ខ្លួ.នជ.ន.ស.ង្ស័.យ.ខាងលើ។
ក្រោយពីសួរនាំជ.ន.ស.ង្ស័.យខាងលើ បានសារភាពថា ខ្លួនពិតជាបានបង្កើតគណនីតេលេក្រាម ដោយប្រើរូបភាព និងឈ្មោះ របស់លោកអធិការស្រុកលើកដែក ក្នុងការទំនាក់ទំនងជាមួយជ.ន.រ.ង.គ្រោះ ដើម្បីរត់ការទារប្រាក់ពីឈ្មោះ សុខ មួយ និងបានបង្កើតគណនីវីងក្លែងដាក់ឈ្មោះ THOU AM ដើម្បីឲ្យជ.ន.រ.ង.គ្រោះទុកចិត្តថាជា លោកអធិការស្រុកលើកដែក និងឲ្យជ.ន.រ.ង.គ្រោះវេរប្រាក់មកខ្លួនពិតប្រាកដមែន ៕
ដោយ : សហការី