នគរបាលខណ្ឌដង្កោចុះពង្រឹងតំបន់ផ្សារចំការដូងក្រោយពីមានការរិះគន់ថា បាត់ម៉ូតូញឹកញាប់ពេក

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌដង្កោបានដាក់ពង្រាយនៅជុំវិញផ្សារចំការដូងក្រោយពីមាន

...
ការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ និងក្រុមអាជីវករលក់ដូរថា ម៉ូតូត្រូវបានបាត់ប្រហែលជិត ១០គ្រឿងហើយក្នុងខែមិថុនានេះ។

នេះគឺជាការលើកឡើងរបស់អាជីវករម្នាក់នៅព្រឹកថ្ងៃទី២២ មិថុនា ឆ្នាំ២០១៦ នេះ បើទោះបី​ជាយ៉ាងនេះក្តីសមត្ថកិច្ចបានច្រាលការលើកឡើងនេះថា មិនដូច្នោះទេ។ នៅផ្សារគេមាន កន្លែងទទួលផ្ញើម៉ូតូ ចុះហេតុអ្វីគាត់មិនផ្ញើ។

ប្រជាពលរដ្ឋគួរប្រុងប្រយ័ត្នទ្រព្យសម្បតិ្តខ្លួនឯងផង ព្រោះថា កម្លាំងសមត្ថកិច្ចយើងពុំបាន​យាមឲ្យបានដិតដល់នោះទេ៕

1 (1)

1 (2)

ដោយ៖ តាឡឹម

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print