លោកបណ្ឌិត ម៉ុង ឫទ្ធី ចូលជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្តសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦នេះ នៅសាលប្រជុំសាលាខេត្តសៀមរាប

...
គណៈប្រតិភូគណៈកម្មការផែនការវិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាននៃព្រឹទ្ធសភា (គណៈកម្មការទី៣ព្រឹទ្ធសភា) ដឹកនាំដោយ លោកបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការ ចូលជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្តសៀមរាប ដឹកនាំដោយលោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ប៊ុន ថាឫទ្ធី អភិបាលរងខេត្ត ដើម្បីសិក្សាឈ្វេងយល់អំពី៖
១-ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលផ្តោតសំខាន់លើការផ្តល់សេវាសាធារណៈ និងលទ្ធផលនៃការអភិវឌ្ឍរបស់ឃុំ-សង្កាត់-ស្រុក-ខណ្ឌ ក្នុងខេត្ត និងបច្ចុប្បន្នភាព។
២-ការងារ និងលទ្ធផលតាមវិស័យដែលពាក់ព័ន្ធទៅនឹងសមត្ថកិច្ចរបស់គណៈកម្មការដូចជា៖ ផែនការ វិនិយោគ កសិកម្ម ធនធានទឹក អភិវឌ្ឍន៍ជនបទ និងបរិស្ថាន។
៣-ការផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដែលពាក់ព័ន្ធទៅនឹងការពង្រឹងវិស័យនីតិរដ្ឋនៅកម្ពុជា។
៤-ឈ្វេងយល់អំពីប្រតិបត្តិការវិស័យឯកជន និងបញ្ហាប្រឈម។
៥-និងឈ្វេងយល់អំពីការគ្រប់គ្រង និងការចលនាសហគមន៍កសិកម្ម៕

1 (1)

1 (2)

1 (3)

1 (4)

ដោយ៖​សីលា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print