បុរសម្នាក់ដេកស្លាប់ក្នុងអង្រឹងសង្ស័យបណ្តាលមកពីជម្ងឺគាំងបេះដូង

ចែករំលែក៖

ខេត្តបាត់ដំបង៖​ នៅពីវេលាម៉ោង៣ និង០០នាទីរំលងអធ្រាត្រ​ឈានចូលថ្ងៃទី២២​ ខែមិថុនា​ ឆ្នាំ២០២៦ ស្ថិតក្នុងភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក មានករណីភ្ញាក់ផ្អើល

...
មួយបានកើតឡើង​ ខណះប្រទះឃើញបុរសម្នាក់ដេកស្លាប់នៅក្នុងអង្រឹង។

សមត្ថកិច្ចបានអោយដឹងថាៈ​ ជនរងគ្រោះឈ្មោះ តាត់ វណ្ណថន អាយុ៣២ឆ្នាំ សញ្ជាតិ ខ្មែរ មានស្រុកកំណេីតភូមិ ខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ហើយបានមកស្នាក់នៅភូមិ-ឃុំខាងលើ មានមុខរបរជាកម្មករធ្វើផ្លូវ អភិវឌ្ឍន៍យោធាពីភូមិបួរ ទៅកំប្រង់ ស្រុកកំរៀង។

សមត្ថកិច្ចបានបន្តថាៈ​ ករណីដេកស្លាប់នេះអាចបណ្តាលមកពីគាំងបេះដូង​ ទើបសមត្ថកិច្ចជំនាញចុះមកធ្វើកោសលវិច្ឆ័យលើសាកសពដើម្បីប្រគល់អោយសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕​

image986

ដោយ៖​ សុខ​ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print