កិច្ចប្រជុំសាមញ្ញលើកទី៤៧ ឆ្នាំទី៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង ៖  នៅព្រឹកថ្ងៃពុធ១៤កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣នេះ នៅសាលប្រជុំសាលាខេត្តមានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៤៧ ឆ្នាំទី៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង ក្រោមអធិបតីភាពលោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងមានការអញ្ជើញចូលរួមពីលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ព្រមទាំងលោក លោកស្រីសមាជិក សមាជិការក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោកអនុប្រធានមន្ទីរព័ត៌មានខេត្ត លោកប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត លោកប្រធានមន្ទីរឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ/អង្គភាព និងប្រធានការិយាល័យចំណុះសាលាខេត្ត ។

របៀបវារៈ នៃកិច្ចប្រជុំនេះមាន៖
១.ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៤៦
២.ពិនិត្យ និងអនុម័ត របាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមេសា និងទិសដៅការងារបន្តខែឧសភា ឆ្នាំ ២០២៣ របស់រដ្ឋបាលខេត្ត។
៣.ពិនិត្យ និងអនុម័តលើការកែសម្រួលសមាសភាពក្រុមការងារកិច្ចការពារកុមារខេត្ត
-ពិនិត្យ និងអនុម័តការតែងតាំងមន្ត្រីអនុម័ត និងមន្ត្រីពិនិត្យបញ្ជាក់គម្រោងកិច្ចការពារកុមារខេត្ត។
៤.ស្តាប់ការរាយការណ៍របស់មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ត ករណីការផ្គត់ផ្គង់ទឹកស្អាត មានភាពល្អក់នៅផ្សារកំពង់ចក។
៥.ស្តាប់របាយការណ៍ប្រចាំខែមេសា និងទិសដៅការងារបន្តខែឧសភា ឆ្នាំ២០២៣ របស់គណៈកម្មាធិការពិគ្រោះ យោបល់កិច្ចការស្រ្តី និងកុមារខេត្ត។
៦.ស្តាប់របាយការណ៍ប្រចាំខែមេសា និងទិសដៅការងារបន្តខែឧសភា ឆ្នាំ២០២៣ របស់គណៈកម្មាធិការលទ្ធកម្មខេត្ត។
៧.ពិនិត្យ និងអនុម័តលើការតែងតាំងមន្ត្រីរាជការសាលាខេត្ត ចំនួន០១រូប។
៨.សេចក្តីផ្សេងៗ (កិច្ចប្រជុំសាមញ្ញលើកទី៤៨ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣) ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print