ទំនាស់ពាក្យសម្តី ប្រើហិង្សាដោយចេតនា បណ្តាលឱ្យមនុស្ស០២នាក់ រងរបួស ខណៈជនដៃដល់ចំនួន​ ៣នាក់ត្រូវបានចាប់ខ្លួននៅស្រុកមណ្ឌលសីមា

ចែករំលែក៖

ខេត្តកោះកុង៖ ជនដៃដល់​ចំនួន​ ៣នាក់​ ត្រូវ​បាន​ចាប់​ឃាត់​ខ្លួន​យកមក​ដាក់​ទោស​តាម​ច្បាប់​ បន្ទាប់​ពី​ពួកគេ​បានធ្វេី​សកម្មភាព​ប្រើដែកបំពង់ទីបវាយប្រហារលើជនរងគ្រោះចំនួន​ ២នាក់បណ្ដាលឱ្យរងរបួស​ គ្រាន់តែ​ទំនាស់ពាក្យសម្តី។ នេះបេីយោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ បានឱ្យដឹងនៅព្រឹកថ្ងៃពុធ​ទី០៣​ ខែឧសភា​ ឆ្នាំ​២០២៣។

របាយការណ៍​ដដែល​បន្តថា​ បានឱ្យដឹងទៀតថា​ កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ នៅវេលាម៉ោង ៧យប់ មានករណីហិង្សាដោយចេតនាប្រើដោយអាវុធបង្កឡើងដោយ ឈ្មោះ ទ្រី ហុង ភេទប្រុស អាយុ ៤៧ ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិ២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង មុខរបររត់តាក់ស៊ី បាននាំគ្នារបស់ខ្លួនទៅវាយលើឈ្មោះសៀន ទាវ ភេទប្រុស អាយុ ៣៥ឆ្នាំជាតិខ្មែរ មុខរបរនេសាទ មានទីលំនៅភូមិ២ ឃុំប៉ាក់ខ្លង ស្រក ណ្ឌលសីមា ខេត្តកោះកុង យកដែកទីបទៅវាយត្រូវចំកុម្ពត្រចៀកឆ្វេងដាច់របួសជាទម្ងន់ ក្រោយមកឈ្មោះសៀន ទាវ មានគ្នាចំនួន០៣នាក់ ។

ទី១_ឈ្មោះសឿន លី ភេទប្រុស អាយុ ៣៤ឆ្នាំជនជាតិខ្មែរមុខរបរនេសាទស្នាក់នៅភូមិ២ ឃុំប៉ាក់ខ្លង។ ទី២-ឈ្មោះ ទឹម តយ ភេទប្រុស អាយុ ២១ ឆ្នាំជនជាតិខ្មែរ មុខរបរនេសាទ ស្នាក់នៅភូមិ២ ឃុំប៉ាក់ ខ្លង។ និងទី៣_ឈ្មោះអាត អាន ភេទប្រុស អាយុ ២៧ ឆ្នាំជនជាតិខ្មែរមុខរបរនេសាទស្នាក់នៅភូមិ២ ឃុំប៉ាក់ខ្លង បានយកដំបងឈើទៅវាយចំក្បាលឈ្មោះ ហុង ទ្រី បណ្ដាលឱ្យបែក ទើបឈប់ឈ្លោះគ្នា។

...

ក្រោយកើតហេតុកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ាក់ខ្លង ចុះទៅដល់កន្លែងកើតហេតុ រួចបានបញ្ជូនអ្នករបួសទាំងពីរទៅព្យាបាលនៅមន្ទីរពេទ្យខេត្ត ចំណែកអ្នកពាក់ពន្ធ័យើងឃាត់ខ្លួននៅអធិការដ្ឋានដើម្បីសាកសួរ និងបំពេញសំណុំរឿងបញ្ជូនទៅផែនការងារនគរបាលព្រហ្មទណ្ឌចាត់ការតាមនីតិវិធីច្បាប់។ មូលហេតុ រឿងចោលសំរាម ផ្ទះនៅជាប់គ្នា ក៏មានទំនាស់ពាក្យសម្ដីបង្កអោយមានហិង្សាកើតឡើងតែម្តង៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print