ខេត្តកោះកុង៖ ជនដៃដល់ចំនួន ៣នាក់ ត្រូវបានចាប់ឃាត់ខ្លួនយកមកដាក់ទោសតាមច្បាប់ បន្ទាប់ពីពួកគេបានធ្វេីសកម្មភាពប្រើដែកបំពង់ទីបវាយប្រហារលើជនរងគ្រោះចំនួន ២នាក់បណ្ដាលឱ្យរងរបួស គ្រាន់តែទំនាស់ពាក្យសម្តី។ នេះបេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃពុធទី០៣ ខែឧសភា ឆ្នាំ២០២៣។
របាយការណ៍ដដែលបន្តថា បានឱ្យដឹងទៀតថា កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ នៅវេលាម៉ោង ៧យប់ មានករណីហិង្សាដោយចេតនាប្រើដោយអាវុធបង្កឡើងដោយ ឈ្មោះ ទ្រី ហុង ភេទប្រុស អាយុ ៤៧ ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិ២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង មុខរបររត់តាក់ស៊ី បាននាំគ្នារបស់ខ្លួនទៅវាយលើឈ្មោះសៀន ទាវ ភេទប្រុស អាយុ ៣៥ឆ្នាំជាតិខ្មែរ មុខរបរនេសាទ មានទីលំនៅភូមិ២ ឃុំប៉ាក់ខ្លង ស្រក ណ្ឌលសីមា ខេត្តកោះកុង យកដែកទីបទៅវាយត្រូវចំកុម្ពត្រចៀកឆ្វេងដាច់របួសជាទម្ងន់ ក្រោយមកឈ្មោះសៀន ទាវ មានគ្នាចំនួន០៣នាក់ ។
ទី១_ឈ្មោះសឿន លី ភេទប្រុស អាយុ ៣៤ឆ្នាំជនជាតិខ្មែរមុខរបរនេសាទស្នាក់នៅភូមិ២ ឃុំប៉ាក់ខ្លង។ ទី២-ឈ្មោះ ទឹម តយ ភេទប្រុស អាយុ ២១ ឆ្នាំជនជាតិខ្មែរ មុខរបរនេសាទ ស្នាក់នៅភូមិ២ ឃុំប៉ាក់ ខ្លង។ និងទី៣_ឈ្មោះអាត អាន ភេទប្រុស អាយុ ២៧ ឆ្នាំជនជាតិខ្មែរមុខរបរនេសាទស្នាក់នៅភូមិ២ ឃុំប៉ាក់ខ្លង បានយកដំបងឈើទៅវាយចំក្បាលឈ្មោះ ហុង ទ្រី បណ្ដាលឱ្យបែក ទើបឈប់ឈ្លោះគ្នា។
ក្រោយកើតហេតុកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ាក់ខ្លង ចុះទៅដល់កន្លែងកើតហេតុ រួចបានបញ្ជូនអ្នករបួសទាំងពីរទៅព្យាបាលនៅមន្ទីរពេទ្យខេត្ត ចំណែកអ្នកពាក់ពន្ធ័យើងឃាត់ខ្លួននៅអធិការដ្ឋានដើម្បីសាកសួរ និងបំពេញសំណុំរឿងបញ្ជូនទៅផែនការងារនគរបាលព្រហ្មទណ្ឌចាត់ការតាមនីតិវិធីច្បាប់។ មូលហេតុ រឿងចោលសំរាម ផ្ទះនៅជាប់គ្នា ក៏មានទំនាស់ពាក្យសម្ដីបង្កអោយមានហិង្សាកើតឡើងតែម្តង៕ដោយ៖សហការី