Man City ដណ្តើមបានចំណាត់ថ្នាក់កំពូលវិញ ខណៈដែល Haaland បង្កើតប្រវត្តិសាស្ត្របន្ថែមទៀត

ចែករំលែក៖

ខ្សែប្រយុទ្ធ Erling Haaland បានបំបែកឯតទគ្គកម្ម Premier League សម្រាប់ការស៊ុតបញ្ចូលទីក្នុងមួយរដូវកាល ខណៈដែលក្រុមមេឃខៀវ Manchester City បានត្រលប់មកកំពូលតារាងវិញដោយការផ្តួលក្រុម West Ham កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៤ ឧសភានេះក្នុងលទ្ធផល ៣ទល់នឹង០។

 គ្រាប់ បាល់ ដ៏ អស្ចារ្យ របស់ Haaland មួយគ្រាប់នៅនាទីទី៧០ បាន ធ្វើ ឱ្យ គាត់ ឡើង ដល់៣៥គ្រាប់ វ៉ាដាច់ គ្រាប់បាល់ របស់អតីតកីឡាករ Andy Cole និង Alan Shearer ដែល ការ ស៊ុត បញ្ចូល ទី សរុប ចំនួន៣៤គ្រាប់ ក្នុង យុទ្ធនាការ៤២ប្រកួត។

 កីឡាករសញ្ជាតិន័រវេសរូបនេះមាន៥១ប្រកួតក្នុងការប្រកួតទាំងអស់ដោយតាមពីក្រោយកំណត់ត្រាអតីតកីឡាករអង់គ្លេសគ្រប់ពេលDixie Dean ជាមួយនឹងការប្រកួតដ៏មានសក្តានុពលចំនួន៩ដែលត្រូវលេង។ ការខិតខំប្រឹងប្រែងចុងក្រោយរបស់ Haaland បានជួយ Man City ឱ្យឈ្នះពានរង្វាន់លីកជាលើកទី៩ ហើយឥឡូវនេះពួកគេបានឈរលើក្រុម Arsenal ដោយឈ្នះ១ពិន្ទុ និងមានការប្រកួតក្នុងដៃមួយ។

កីឡាករ Nathan Ake រកបាន១គ្រាប់នាំមុខក្នុងការប្រកួតជាមួយ West Ham នេះនៅនាទីទី៤៩ នៅពេលដែលមានការស៊ុតបាល់ពិន័យ Free-kick របស់ Riyad Mahrez នៅជិតបង្គោលទី ហើយ Nathan Ake ក៏បន្ថែមបាល់បញ្ចូលទីតែម្តង។ គ្រាប់បាល់ទី២រកបានដោយខ្សែប្រយុទ្ធ Haaland នៅនាទីទី៧០ ពីការបញ្ជូនបាល់របស់ Jack Grealish

 នៅនាទីទី៨៥ជិតចប់ការប្រកួតទៅហើយ ខ្សែប្រយុទ្ធ Phil Foden បន្ថែមគ្រាប់ទី៣ឲ្យ Man City ដែលគ្រាប់បាល់នេះគឺជាគ្រាប់បាល់លើកទី១,០០០របស់ក្លិប Man City ចាប់តាំងពីលោក Pep Guardiola មកកាន់ក្លិបក្នុងឆ្នាំ២០១៦។

ចំណែកក្រុមភ្ញៀវ West Ham វិញមានឱកាសស៊ុតបាល់ចំគោលដៅតែមួយគ្រាប់ប៉ុណ្ណោះក្នុងការប្រកួតជាមួយក្រុមខ្លាំងនេះ។អ្នកទស្សនាមានការខកចិត្តនៅពេលដែលមិនមានវត្តមានខ្សែបម្រើឆ្នើមរបស់ពួកគេគឺប្រធានក្រុម Declan Rice ហើយអាចដាក់ឈ្មោះកីឡាករជំនួសក្រៅទីលានបានតែ៥នាក់ប៉ុណ្ណោះ។ ក្រុមរបស់លោក David Moyes នៅតែនាំមុខ៤ពិន្ទុពីក្រុមឈរនៅតំបន់កាត់ចោល ខណៈនៅសល់៤ប្រកួតទៀត។

 នៅឆ្នាំ២០២៣នេះ ក្រុម Man City កំពុងប្រជែងពាន៣គឺ Champions League, Premier League និង FA Cup ដែលមានម៉ាស៊ីនរកគ្រាប់បាល់ Haaland ជាគោលដៅសំខាន់បំផុតរបស់ក្រុម។ កីឡាកររូបនេះរកបាន៨គ្រាប់ក្នុងការប្រកួតលីកចំនួន៦ចុងក្រោយរបស់គាត់ (រូបភាព BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print