ការស្ទង់មតិចុងក្រោយដោយវិទ្យាស្ថានគ្រប់គ្រងការអភិវឌ្ឍជាតិរបស់ប្រទេសថៃ បង្ហាញថា គណបក្សរីកចម្រើន និងមេដឹកនាំរបស់ខ្លួនលោក Pita Limjaroenrat កំពុងធ្វើឱ្យមានរបកគំហើញដ៏អស្ចារ្យក្នុងការទាក់ទាញការគាំទ្រពីអ្នកបោះឆ្នោតថៃ ក្នុងបរិបទនៃការបោះឆ្នោតសកលខិតជិតមកដល់។
លទ្ធផលនៃការស្ទង់មតិលើកទីបី និងចុងក្រោយដែលធ្វើឡើងដោយវិទ្យាស្ថានជាតិគ្រប់គ្រងការអភិវឌ្ឍមុនការបោះឆ្នោតឆ្នាំ 2023 ដែលចេញផ្សាយនៅថ្ងៃទី 3 ខែឧសភា បានបង្ហាញថា លោក Pita បានវ៉ាដាច់បេក្ខជន Paetongtarn Shinawatra នៃគណបក្សដើម្បីថៃ (ភឿថៃ) ក្លាយជាចំនួនជម្រើសមួយសម្រាប់នាយករដ្ឋមន្ត្រីបន្ទាប់ ជាមួយនឹងអត្រាគាំទ្រ 35.44% ។
ជាមួយគ្នានេះ លោកស្រី Paetongtarn កូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ដែលនិរទេសខ្លួនបានធ្លាក់មកចំណាត់ថ្នាក់លេខ២ ជាមួយនឹងអត្រាគាំទ្រ ២៩.២០%។ នាយករដ្ឋមន្ត្រីដែលកំពុងកាន់អំណាច លោក ប្រាយុទ្ធ ចាន់អូចា ដែលឈរឈ្មោះជាបេក្ខជននៃគណបក្សជាតិ United Thailand National (UTN) បានជាប់ចំណាត់ថ្នាក់លេខ៣ ជាមួយនឹងអ្នកឆ្លើយសំណួរចំនួន ១៤,៨៤% ដែលជ្រើសរើសគាត់ គឺជាជម្រើសសំខាន់សម្រាប់នាយករដ្ឋមន្ត្រី៕ ដោយធីរីណា
រូបថត : quochoitv