បុរសម្នាក់ជិះម៉ូតូយ៉ាងលឿនទៅបុករថយន្តបែនដឹកខ្សាច់ពីក្រោយ​បោកក្បាលស្លាប់មួយរំពេច

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់ជាអ្នករើសអេតចាយបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុគួរឱ្យអាណោចអាធ័ម​ បន្ទាប់ពីជិះម៉ូតូបោះពួយយ៉ាងលឿនជ្រុលទៅបុករថយន្តបែនដឹកខ្សាច់ពីក្រោយពេញទំហឹង​រីឯរថយន្តបន្តបើកទៅមុខគេចបាត់ស្រមោល​ ។
​    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧​ និង៣០នាទីយប់ថ្ងៃព្រហស្បតិ៍ ទី៤ ខែឧសភា ឆ្នាំ២០២៣​ ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ​ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។
​    សពជនរងគ្រោះមានឈ្មោះញឹក ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបររើសអេតចាយ​ ស្នាក់នៅតំបន់មិនរៀបរយ​ ដោយប្រក់តង់អែបចិញ្ចើមផ្លូវ៦០ម៉ែត្រ​ ក្បែរកន្លែងកេីតហេតុ​ ។
​    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ មុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូម៉ាក​ ស្មាស់រីវ៉ូ ពណ៌ខ្មៅពាក់ផ្លាកលេខកណ្ដាល1 K -8922  ធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ​ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន​ ខណៈមកដល់ចំណុចកើតហេតុខាងលើក៏ជ្រុលទៅបុករថយន្តបែនដឹកខ្សាច់មិនចាំស្លាកលេខ​ ពីក្រោយពេញទំហឹង​បណ្ដាលឱ្យជនរងគ្រោះបោកក្បាលបែកស្លាប់ភ្លាមៗ​ ចំណែកអ្នកបើករថយន្តក៏មិនបានដឹងម៉ូតូបុកពីក្រោយ​ដែរបានបើកបន្តទៅមុខបាត់ស្រមោលតែម្ដង​ ។
​     ក្រោយកើតហេតុ​ សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌមានជ័យ​ បានចុះមកធ្វើកំណត់ហេតុប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។​ ចំណែកម៉ូតូជនរងគ្រោះ​ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករង់ចាំធ្វើការស្រាវជ្រាវរករថយន្ត​ ដេីម្បីឱ្យម្ចាស់ចូលខ្លួនមកដោះស្រាយគ្នាតាមច្បាប់​ ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print