អ៊ុន អាលីហ្សា បានតំណែងតួឯករឿង «ហង្សបាក់ស្លាប» ក្រោយបាត់មុខជាង២ឆ្នាំ

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងរាងស្រឡូន កញ្ញា អ៊ុន អាលីហ្សា បានវិលមកកាន់តំណែងជាតារាសម្តែងជាថ្មីក្រោយពីបាត់មុខក្នុងការងារសម្តែងអស់ជាង២ឆ្នាំ។ នាងត្រូវ

...
បានផលិតករជ្រើសសម្តែងជាតួឯកស្រីក្នុងខ្សែភាពយន្តភាគថ្មីរបស់ទូរទស្សន៍ប៉ុស្តិ៍លេខ៥គឺរឿង”ហង្សបាក់ស្លាប” ដែលនឹងប៉ះជាមួយតួឯកប្រុសលោក យិត មាសឧស្សាហ៍។

អ៊ុន អាលីហ្សា បញ្ជាក់ក្នុងកម្មវិធីក្រុងពាលីបើកដំណើរការផលិតខ្សែភាពយន្តភាគខាងលើកាលពីថ្ងៃទី២២ខែមិថុនានេះ នៅក្នុងបរិវេណសណ្ឋាគារសូហ្វីតែភូកេត្រា។ តារាស្រីវ័យ២៩ឆ្នាំរូបនេះបញ្ជាក់ថា នាងពិតជារីករាយក្រោយពីទទួលបានតំណែងតួឯកជាថ្មីក្រោយពីនាងខកខានសម្តែងអស់ជាង២ឆ្នាំ។ នាងបញ្ជាក់ថាកន្លងមកដោយសារការងារសិល្បៈមានច្រើនពិសេសការច្រៀង និងបង្ហាញម៉ូតទើបនាងមិនមានពេលច្រើនសម្រាប់ការងារសម្តែង។ នាងបន្តថា ខ្សែភាពយន្តភាគរឿង “ហង្សបាក់ស្លាប” នេះនាងត្រូវសម្តែងជាតួស្រីដែលជាកូនស្រីអ្នកមានខ្ពង់ខ្ពស់ មានចរិកឆេវឆាវ និងជាតារាស្រីបង្ហាញម៉ូតល្បីម្នាក់ប៉ុន្តែត្រូវធ្លាក់ខ្លួនមកធ្វើការងារជាអ្នកបម្រើនៅសណ្ឋាគារហើយត្រូវតួឯកប្រុសកាច់បំបាក់បាន។ នាងបន្តថា ខ្សែភាពយន្តនេះនាងអាចនឹងត្រូវចំណាយពេលថតប្រមាណជាង២ខែ ហើយនាងអាចនឹងថតឲ្យបានចប់មុនពេលនាងចេញទៅច្រៀងរាំនៅប្រទេសកាណាដានៅចុងឆ្នាំនេះ។ នាងរំពឹងដែរថា ខ្សែភាពយន្តរឿង”ហង្សបាក់ស្លាប”ដែលនាងនឹងចេញថត និងដាក់បញ្ចាំងនៅពេលខាងមុខនេះនឹងទទួលបានការគាំទ្រច្រើនពីមហាជន ហើយនាងនឹងខិតខំសម្តែងឲ្យអស់ពីលទ្ធភាព។

លោក សុផាឆៃ វីរៈភូជុងង្គ អគ្គនាយកទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានបញ្ជាក់ក្នុងកម្មវិធីខាងលើដែរថា លោកពិតជាសប្បាយរីករាយដែលខ្សែភាពយន្តដែលផលិតដោយស្ថានីយទូរទស្សន៍របស់លោកទទួលបានការគាំទ្រច្រើនពីទស្សនិកជន។ លោកក៏ថ្លែងកោតសសើរពីសមត្ថភាព និងទេពកោសលរបស់កញ្ញា អ៊ុន អាលីហ្សា ដែលធ្លាប់បានសម្តែង និងទទួលបានការគាំទ្រច្រើនពីទស្សនិកជន។ លោកបន្តបញ្ជាក់ថា បើទោះបីជាតារាសម្តែងរបស់កម្ពុជាមិនធ្លាប់ឆ្លងកាត់ការហ្វឹកហាត់នៅសាលាអាជីពក្តីក៏ពួកគេមានទេពកោសល្យសមត្ថភាពខ្ពស់ក្នុងការសម្តែង ហើយបើទោះបីជាតម្លៃខ្លួននៃការសម្តែងទទួលបាន នៅមានចំនួនតិចតួចជាងតារាសម្តែងនៅប្រទេសថៃក្តី។ លោកក៏រំពឹងដែរថា ខ្សែភាពយន្តភាគរឿង”ហង្សបាក់ស្លាប” ដែលចាប់ផ្តើមផលិតនៅពេលនេះនឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជន។

គួរបញ្ជាក់ដែរថា ខ្សែភាពយន្តភាគថ្មីរឿង “ហង្សបាក់ស្លាប”  នឹងត្រូវចូលរួមសម្តែងដោយតារាសម្តែងប្រុសស្រីល្បីឈ្មោះជាច្រើនដួងដូចជា កញ្ញា  អ៊ុន អាលីហ្សា លោក យិត មាសឧស្សាហ៍ កញ្ញា ទឹម រដ្ឋា លោក សេង រតនៈ កញ្ញា លីហ្សា កញ្ញា ម៉ានីកា កញ្ញា ណាម៉ុច កញ្ញា នីតា វរៈវង្ស លោក ហេង តារា កញ្ញា សយ រចនា លោក ជួន វឌ្ឍនៈ កញ្ញា សួង សារ៉ានិត លោក ប៉េង ទី លោក លៀង ឧត្តម ជាដើម៕

IMG_2493

IMG_2566

IMG_2533

IMG_2539

IMG_2558

ដោយ៖ វឌ្ឍនា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print