កម្មករកម្មារិនីរោងចក្រ M និងV ខេត្តកំពង់ឆ្នាំង រាប់ពាន់នាក់ធ្វើកូដកម្មទាមទារលក្ខខណ្ឌការងារ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ កម្មករ កម្មការិនីនៅរោចក្រMនិងVខេត្តកំពង់ឆ្នាំង ជាច្រើនពាន់នាក់បានឈរកកកុញនៅមុខក្លោងទ្វារ នៃរោងចក្រដើម្បីទាមទារនូវលក្ខខណ្ឌ

...
ការងារងារចំនួន១៦ចំណុច ដែលក្រុមហ៊ុនបានធ្វើការកេងប្រវ័ញ្ចកម្លាំងពលកម្មមកលើពួកគេ ។

ការតវ៉ានេះកើតឡើងកាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ ដោយក្រុមកម្មករបាននាំគ្នាធ្វើកូដកម្ម មិនព្រមចូលធ្វើការ ។

រោងចក្រMនិងV ជារោងចក្រតម្បាញសម្លៀកបំពាក់ មានទីតាំស្ថិតនៅក្នុងភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។

ការតវ៉ាទាមទារលក្ខណ្ឌការងាររបស់កម្មករ កម្មការនីនេះដឹកនាំដោយសហជីពចំនួន៣គឺ សហជីពនិយោជិតកម្មករកម្ពុជា សហជីពឥទ្ធិពលកម្មករកម្ពុជា និង សហជីពកម្មករកម្ពុជាអាស៊ាន ។ ប៉ុន្តែសង្កេតឃើញមានកម្មករមួយចំនួននៅតែចូលធ្វើការជាធម្មតា ពួកគេមិនបានចូលរួមមធ្វើកូដកម្ម ជាមួយសហជីពទាំង៣នោះឡើយ ។

ក្នុងពេលធ្វើកូដកម្ម របស់កម្មករ កម្មការនីនេះ ក៍ឃើញមានវត្តមានរបស់ កម្លាំងសមត្ថកិច្ច មានអាវុធហត្ថ និង កម្លាំងនគរបាល បានចេញជួយអន្តរាគមន៍សម្រួលសណ្តាប់ធ្នាប់ និង ការពារសន្តិសុខផងដែរ ។

តំណាងសហជីពទាំង៣បានស្រែកតាមឧគ្ឃោសនស័ព្ទ មូលមុនចេញធ្វើកូដកម្មអហឹង្សានាពេលនេះ គឺបន្ទាប់ពី សហជីពទាំង៣នៅក្នុងរោងចក្រនេះ បានស្នើសុំនូវលក្ខណ្ឌការងារចំនួន១៦ចំណុច ទៅថៅកែរោងចក្រតែមិនអស់រយៈពេល១សប្តាហ៍ហើយ តែមិនមានការឆ្លើយតប ទើបនៅថ្ងៃនេះសម្រេចប្រមូលកម្មករកម្មការនី ធ្វើកូដកម្មតវ៉ានៅមុខរោងចក្រនេះតែម្តង ។ ហើយបើគ្មានដំណោះស្រាយនោះទេ ខាងសហជីពទាំង៣ នឹងបន្តធ្វើការតវ៉ា ជាបន្តទៀត រហូតដល់មានដំណោះស្រាយសមស្រប ។

ក្នុងលក្ខ័ណ្ឌទាំង១៦ចំណុចសំខាន់ៗ គឺមានចំណុចពិសេសមួយចំនួន ដែលតម្រូវអោយថៅកែរោងគោរពទៅតាមលក្ខណ្ឌនេះ ដូចជាចំណុចទី១១ ស្នើសុំលុយ១ដូល្លា បន្ថែមទៀតសម្រាប់អាហារថ្ងៃត្រង់ ហើយកំណត់អោយមួយសប្តាហ៍បើកអោយម្តង ។ ចំណុចទី៣ គឺស្នើសុំលុយបាយថែមម៉ោង លើសពី២ម៉ោងឡើងទៅបន្ថែម១ដូល្លាទៀត ។

នៅថ្ងៃទី១នៃការតវ៉ានេះ កម្មករ កម្មការិនី បានធ្វើកូដកម្មតវ៉ាអូសបន្លាយពេលរហូតដល់ម៉ោង១០ព្រឹក ទើបពួកគេនាំគ្នារំសាយ ប៉ុន្តែពួកគេបានបញ្ជាក់ថា បើសិនគ្មានដំណោះស្រាយសមស្រប ទេ ពួកគេនឹងបន្តធ្វើកូដកម្មជាបន្តទៀត ៕

ses-2-78

ses-3-53

ses-5-19

ses-4-34

ses-1-89

ដោយ៖ ចន្ថា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print