ជាងជួសជុលរថយន្តបានស្លាប់ដោយសារតែឆក់ខ្សែរភ្លើងនិងម្នាក់ទៀតរងរបួសស្រាល

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ដោយសារការធ្វេសប្រហែសទើបបណ្ដាល

...
ឲ្យឆក់ខ្សែភ្លើង នៅក្នុងយាន្តដ្ឋានជួសជុលរថយន្តយឺហោ តាំង គឹមលាង កាលពីវេលាម៉ោង២និង២០នាទីរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្ដោយផ្លូវលំក្រុមទី១ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ប្រភពពីសមត្ថកិច្ចមូលដ្ឋានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ គឹម សាវន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាងជួសជុលរថយន្ត មានស្រុកកំនើត ភូមិស្រែអំពិល ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្ដាល ។

ប្រភពបន្តថា មុនកើតហេតុជនរងគ្រោះបានកាន់ម៉ូទ័រដើម្បីស្វានបាកឡង់សេរថយន្ត ហើយចុចម៉ូទ័រក៏ឆក់តែម្តង ។ ជនរងគ្រោះត្រូវបានបញ្ជូនទោកាន់មន្ទីរពេទ្យខ្មែរសូវៀត គ្រូពេទ្យប្រាប់ថា ជនរងគ្រោះបានស្លាប់មុនមកដល់មន្ទីរពេទ្យបាត់ទៅហើយ។

ក្រោយការពិនិត្យរបស់សមត្ថកិច្ចលើសាកសពជនរងគ្រោះពិតជាត្រូវខ្សែរភ្លើងឆក់ពិតប្រាកដមែន ហើយប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបណ្យតាមប្រពៃណី៕

1 (1)

1 (2)

ដោយ៖ តាឡឹម

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print