ជនត្រូវចោទពីរនាក់គេចខ្លួនច្រើនឆ្នាំ វិលចូលផ្ទះវិញ​សមត្ថកិច្ច​ឃាត់​ខ្លួន​

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ កម្លាំងអធិការដ្ឋាន នគរបាលស្រុកសេសាន បានធ្វើការឃាត់ខ្លួនជនត្រូវចោទចំនួន២នាក់ តាមដីកាបង្គាប់របស់ចៅក្រម ក្រោយពីប្រព្រឹត្តបទល្មើស នៅឃុំក្បាលរមាស ស្រុកសេសាន ហើយរត់គេចខ្លួន អស់ជាច្រើនឆ្នាំមក។

ការចាប់ខ្លួនជនត្រូវចោទខាងលើនេះកម្លាំងនគរបាលបានធ្វើឡើងតាមដីកាចំនួន២ក្នុងថ្ងៃតែមួយនាវេលាម៉ោង៩.៥០នាទីថ្ងៃទី០៥ខែឧសភាឆ្នាំ២០២៣ ក្នុងភូមិក្របីជ្រំ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។ដីកាបង្គាប់ឱ្យចាប់ខ្លួនទីមួយ

លេខ០១០ចុះថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០១៩ដោយលោក អៀង គឹមថុល ចៅក្រមជំនុំជម្រះនៃសាលា

ដំបូងខេត្តស្ទឹងត្រែង ឱ្យចាប់ខ្លួនជនត្រូវចោទឈ្មោះសឿន រស្មី ភេទប្រុសអាយុ២៦ឆ្នាំ រស់នៅផ្ទះ១០០

ខ្នងក្នុងភូមិក្របីជ្រំ ឃុំក្បាលរមាស ស្រុក សេសាន ខេត្តស្ទឹងត្រែង ពីបទលួចប្រព្រឹត្តនៅក្នុងភូមិឃុំខាងលើអំឡុងថ្ងៃទី២៧ ខែ មិថុនាឆ្នាំ២០១៨។

ដីកាទី២បង្គាប់ឱ្យចាប់ខ្លួនលេខ៧៦១ ចុះថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០១២ចេញដោយលោក គង់ កូមិន្ទ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តស្ទឹងត្រែង ចាប់ខ្លួនជនត្រូវចោទឈ្មោះ ម៉ៅ សុភាព ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅផ្ទះ១០០ខ្នង ភូមិក្របីជ្រំ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែងពីបទប្លន់ និងបង្ករបួសស្នាមដោយចេតនា ប្រព្រឹត្តកាលពីថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០១០ក្នុងលំនៅឋានភូមិស្រែគរ ឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង ។

ក្រោយអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួន កម្លាំងនគរបាលបាននាំខ្លួនជនត្រូវចោទខាងលើបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងចាត់ការបន្ដតាមនីតិវិធី៕ដោយ ជីវ័ន្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print