ទាហានចិននិងឡាវ គ្រោងធ្វើសមយុទ្ធយោធារួមគ្នាដ៏កម្រ

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៥ ខែឧសភា ឆ្នាំ២០២៣បានផ្សាយថា ប្រទេសចិននឹងធ្វើសមយុទ្ធយោធារួមគ្នាដ៏កម្រមួយ ជាមួយប្រទេសជិតខាងរបស់ខ្លួន គឺប្រទេសឡាវនៅក្នុងខែឧសភានេះ ខណៈដែលទីក្រុងប៉េកាំងព្យាយាមពង្រឹងទំនាក់ទំនងសន្តិសុខជាមួយសម្ព័ន្ធមិត្តក្នុងតំបន់ ដើម្បីទប់ទល់នឹងការពង្រីកវត្តមានរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយ ក្រសួងការពារជាតិចិនបានឲ្យដឹងថា ទីបញ្ជាការភូមិភាគខាងត្បូង ដែលជាទីបញ្ជាការមួយក្នុងចំណោមទីបញ្ជាការទាំង៥ នៃកងទ័ពរំដោះប្រជាជនចិន នឹងបញ្ជូនកងទ័ពរបស់ខ្លួនទៅកាន់ប្រទេសឡាវ សម្រាប់ការធ្វើសមយុទ្ធរួមគ្នាហៅថា «Friendship Shield 2023»។ ទូរទស្សន៍រដ្ឋរបស់ចិន ក៏បានរាយការណ៍ផងដែរថា សមយុទ្ធដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២៨ ខែឧសភា ខាងមុខនេះ នឹងមាននូវការហាត់សមវាយប្រហារលើក្រុមឧក្រិដ្ឋជនប្រដាប់អាវុធឆ្លងដែន ដោយមានការចូលរួមពីបុគ្គលិកយោធាជាង ៩០០នាក់ រួមទាំងទាហានចិនជាង ២០០នាក់។
សមយុទ្ធដែលបានគ្រោងទុកនេះ បង្ហាញពីការបោះជំហានទៅមុខទៀត បន្ទាប់ពីការសមយុទ្ធសង្គ្រោះផ្នែកវេជ្ជសាស្រ្តមនុស្សធម៌រួមគ្នាកាលពីមុន រវាងយោធាចិននិងឡាវ នៅក្នុងប្រទេសឡាវ។ ទំនាក់ទំនងយោធារបស់ចិនជាមួយសម្ព័ន្ធមិត្តអាស៊ីអាគ្នេយ៍កាន់តែមានភាពរឹងមាំ ស្របពេលដែលទីក្រុងប៉េកាំង កំពុងជំរុញនយោបាយការទូត ដើម្បីពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅ ជាមួយប្រទេសជិតខាងភាគខាងត្បូងមួយនេះ៕ ដោយធីរីណា

...

រូប​ថត​ : Xinhua

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print