មន្ត្រីយោធាម្នាក់បើក រថយន្តឡិចស៊ីសRX300 បុកដើមគគីនៅរង្វង់មូលវត្តភ្នំ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ដែលគេស្គាល់ថាជាមន្ត្រីយោធាបានបើករថយន្តឡិចស៊ីស១គ្រឿងក្នុងសភាពស្រវឹង បានរ៉េចង្កូតឡើងលើខឿនរង្វង់មូលវត្តភ្នំក៏ជ្រុលទៅបុកដើមគគីមួយដើម យ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តបង្ករបែកកង់មុខទាំង២ និងផ្ទុះពោងសុវត្ថភាព ហើយរថយន្តរងការខូចខាតផ្នែកមុខទាំងស្រុងទៅមុខលែងរួច តែសំណាងល្អមិនបណ្ដាលមានមនុស្សរងរបួសនោះទេ ។

20150728203735

ភាពភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទី យប់ថ្ងៃទី២៨ខែកក្តដាឆ្នាំ២០១៥ តាមបណ្តោយផ្លូវព្រះនរត្តម សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។

តាមប្រភពពីសាក្សីដែលបានឃើញហេតុការណ៍នេះ បានអោយដឹងថា នៅមុនពេលកើតហេតុ គេបានឃើញ រថយន្តបង្ករបើកតាមបណ្តោយផ្លូវព្រះនរត្តមក្នុងទិសដៅពីត្បូងទៅជើង លុះបើកមកដល់រង្វង់មូល វត្តភ្នំរថយន្តបំរុងបត់ស្តាំតែដោយសារតែអ្នកបើកបរមានសភាពស្រវឹងស្រា ក៏បត់មិនទាន់ ជ្រុលឡើងលើខឿន រង្វង់មូលវត្តភ្នំទៅបុកដើមគគីទាំងកំរោលតែម្តង ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបាននាំខ្លួនជនបង្ករទៅប៉ុស្តិ៍វត្តភ្នំនិងប្រគល់ទៅឲ្យនគរបាលចរាចរណ៍ដើម្បីធ្វើការសាកសួរ និងដោះស្រាយតាមច្បាប់។ ចំណែកឯបុរសដែលបើករថយន្តបង្ក ម៉ាកឡិចស៊ីសRX300 ពណ៌សពាក់ស្លាកលេខភ្នំពេញ2V-7776 មិនត្រូវបានស្គាល់អត្តសញ្ញាណទេ ដោយស្លៀកខោរប៉ារ៉ាពាក់អាវយឺត អាយុ ប្រហែល ៣៥ឆ្នាំ ៕ ស ដារ៉ា

20150728203734

20150728205906

...

20150728205914

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print