មុខសញ្ញាចោរឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋតាមដងផ្លូវយ៉ាងសកម្ម​ ចំនួន​ពីរ​នាក់​ ត្រូវកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបង្រ្កាបបា​ន

ចែករំលែក៖

ភ្នំពេញ​៖​ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​ នៅល្ងាចថ្ងៃ​ចន្ទ​ទី​០៨​ ខែឧសភា​ ឆ្នាំ​២០២៣នេះ​ បានបង្ហាញមុខសញ្ញាឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋតាមដងផ្លូវ ដែលតែងធ្វើសកម្មភាពយ៉ាងសកម្ម បន្ទាប់ពី​ចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្ក្រាប​ និងឃាត់ខ្លួន​បានចំនួន​ ២នាក់​ យកមកសាកសួរ​បញ្ចប់​នីតិវិធី​ និងត្រៀមខ្លួនបញ្ជូនទៅកាន់​សាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីចាត់ការតាមច្បាប់​។

នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ បានឱ្យដឹងទៀតថា​ កាលពីយប់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១៩៖០៥នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុន វណ្ណារដ្ឋ អនុប្រធានាយកដ្ឋាន បានដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដែលមានលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ ជានាយការិយាល័យ ដោយមានការចូលរួមសហការពីលោកវរសេនីយ៍ទោ ប៊ុត ស៉ីម៉េង ចុះល្បាតតាមបណ្តោយផ្លូវ លេខ២៩៤ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ក៏ប្រទះឃេីញជនសង្ស័យជិះម៉ូតូចំនួន០១គ្រឿង មានគ្នាចំនួន០២នាក់ បានធ្វេីសកម្មភាពឆក់កាបូបស្ពាយពីនារីរងគ្រោះជាជនជាតិវៀតណាមចំនួន០២នាក់ ដែលកំពុងដេីរតែមិនបានសម្រេច (ត្រូវជនរងគ្រោះទាញយកមកវិញបណ្តាលឲ្យដួល)។

ភ្លាមនោះកម្លាំងជំនាញ ការិយាល័យបានសហការជាមួយបុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី១ ធ្វេីការឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ នៅចំណុចផ្លូវលេខ២៩៤កែងផ្លូវលេខ៥១ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ក្នុងនោះដកហូតបាន ម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ក្រហម។

ក្រោយឆក់មិនបានសម្រេច កម្លាំងនគរបាលជំនាញបាននាំជនរងគ្រោះមកដាក់ពាក្យបណ្ដឹង ដើម្បីចាត់ការតាមនីតិវិធីផងដែរ។ បច្ចុប្បន្នកម្លាំងជំនាញបាននាំជនសង្ស័យខាងលេីមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដេីម្បីធ្វេីការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print