ខេត្តបាត់ដំបង៖ កម្លាំងនគរបាលស្រុកថ្មគោល បានចុះស្រាវជ្រាវរហូតឈានដល់ការបង្រ្កាប និងឃាត់ខ្លួនជនសង័្សយចំនួន០២នាក់ ក្នុងករណីលួចយកទ្រព្យសម្បត្តិអ្នកដទៃ នៅស្រុកថ្មគោល យកមកសាកសួរដេីម្បីចាត់ការតាមច្បាប់។
យោងតាមមន្ត្រីនគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា ករណីឃាត់ខ្លួនជនសង្ស័យខាងលេីនេះ បានធ្វេីឡើងកាលពីថ្ងៃទី០៨ខែឧសភា ឆ្នាំ២០២៣ម្សិលមិញនេះ នៅចំណុចវាលស្រែស្វាយអាស្ថិតក្នុងភូមិថ្មី ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង។
មន្រ្តីដដែលបន្តថា ករណីបទលួច(ជណ្ដើរដែកឡើងម៉ាស៊ីនច្រូត)ស្រូវបង្កឡើងដោយជនសង្ស័យចំនួន០២នាក់ឈ្មោះ មិត្ត ទុំភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិថ្មី ឃុំបន្សាយត្រែងស្រុកថ្មគោលនិង ឈ្មោះ ជាតិ សៅឌីភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិបល្ល័ង្កក្រោម ឃុំរូងជ្រៃ ស្រុកថ្មគោល បានធ្វើសកម្មភាពលួចដែកឡើងម៉ាស៊ីនច្រូតរបស់ជនរងគ្រោះឈ្មោះ ចាន់ ចេកភេទប្រុ ស អាយុ៤៩ឆ្នាំ រស់នៅភូមិថ្មី ឃុំបន្សាយត្រែង ស្រុកថ្មគោលខេត្តបាត់ដំបង។
ភ្លាមៗលោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងនគរបាលស្រុករួមនឹងកម្លាំងនគរនបាលប៉ុស្តិ៍រដបាល ស្រាវជ្រាវនិងឃាត់ខ្លួនជនសង័្សយទាំង០២នាក់ខាងលើនិងដកហូតបានម៉ូតូចំនួន ០១គ្រឿងរទេះចំនួន០១ និងជណ្តើរ ដែកឡើងម៉ាស៊ីនច្រូតចំនួន០១(ជារបស់ជនរងគ្រោះ)បានប្រគល់ជូនម្ចាស់វិញ។
បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅក្នុងអធិការដ្ឋាននគរបាលស្រុកថ្មគោល ដើម្បីរៀបចំសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕ដោយ៖សហការី