លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ចុះសួរសុខទុក្ខ និងនាំយកថវិការជូន មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលកោះសំពៅ ដែលត្រូវជនសង្ស័យគប់ដុំឥដ្ឋ បណ្ដាលឱ្យរងរបួសក្បាល

ចែករំលែក៖

ខេត្តព្រៃវែង៖ នៅរសៀលថ្ងៃចន្ទ ៤រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង លោកស្នងការរង និងមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានចុះសួរសុខទុក្ខ និងនាំយកថវិកាចំនួន ៨.៩០៣.០០០ រៀល ជូនដល់លោក អនុសេនីយ៍ឯក ហម សារុន ជាមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលកោះសំពៅ មានទីលំនៅបច្ចុប្បន្ននៅ ឃុំកោះសំពៅ ស្រុកពាមជរ ខេត្តព្រៃវែង ដែលត្រូវបានជនសង្ស័យប្រើ ដុំដីគប់ បណ្តាលឱ្យរងរបួសក្បាល (បែកក្បាល) ខណៈចុះអនុវត្តដីការ លើជនសង្ស័យឈ្មោះ ឡេង រ៉ា នៅភូមិអំពៅព្រៃ ឃុំកោះសំពៅ ស្រុកពាមជរ ខេត្តព្រៃវែង កាលពីព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣។
កាយវិការ យកចិត្តទុកដាក់ របស់ប្រធានសាមី អង្គភាព ដូចជា លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង ជាគំរូដ៏ល្អ សម្រាប់ជាការលើកទឹកចិត្តដល់មន្ត្រីក្រមឱវាទ ប្រកបដោយក្តីគោរព ស្រឡាញ់ ដែលពួកគាត់ មិនអាចឃ្លាតឆ្ងាយមនោសញ្ចេតនាពីថ្នាក់ដឹកនាំបែបនេះបានឡើយ។
លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង លោកបានគិតគូរជាប្រចាំ ក្នុងតួនាទីភារកិច្ច ការពារបម្រើប្រជាពលរដ្ឋ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពតាមមូលដ្ឋាន និងពង្រឹង សមត្ថកិច្ច ឱ្យមានភាពទទួលខុសត្រូវ ចំពោះការងារ តាមឋានានុក្រម ពិសេសពង្រឹងដល់តាមប៉ុស្តិ៍រដ្ឋបាលទូទាំងខេត្ត ទប់ស្កាត់បទល្មើស បង្ក្រាបបទល្មើស ផ្ដល់សេវាជូនប្រជាពលរដ្ឋ រាល់ឯកសារដែលពាក់ព័ន្ធដោយមិនយកប្រាក់។ ក្រៅពីកិច្ចការស្នូល ក្នុងអង្គភាព លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានខិតខំ កសាងអង្គភាព ដោយចំណាយថវិកាផ្ទាល់ខ្លួន និងគៀងគរពីថ្នាក់ដឹកនាំក្រោមឱវាទ ដើម្បីធ្វើឲ្យកន្លែងធ្វើការ មានលក្ខណៈស្អាត សមរម្យ តាមរយៈគំនិតអភិវឌ្ឍន៍ កសាង កើតចេញពីឆន្ទៈនេះ ៕

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print