ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលប្រឆាំងបទល្មើសេដ្ឋកិច្ចខេត្តសហការជាមួយនិងមន្រ្តីជំនាញនាយកដ្ឋាន
កម្លាំងសមត្ថកិច្ចនិងមន្រ្តីជំនាញ ចុះត្រួតពិនិត្យនិងឆែកឆេររកឃើញដេប៉ូលក់ជីនិងថ្នាំកសិកម្មទាំង២ខាងលើ កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ បានរកឃើញថ្នាំបាញ់សម្លាប់ស្មៅសញ្ញា ៤៨ រូបមនុស្សឈរ នៅដេប៉ូឈ្មោះងួន សែ ចំនួន ៤ពីដុង និងដេប៉ូ ឈ្មោះ ចាន់ សេងឡាយ ចំនួន៤៥កេះ ដែលជាថ្នាំបាញ់សម្លាប់ស្មៅរងការចោទប្តឹងសង្ស័យផលរំលោភកម្មសិទ្ធិបញ្ញានោះ។
ជុំវិញបញ្ហានេះ លោក សេង ម៉េង ប្រធានការិយាល័យនីតិកម្មកសិកម្មនៃមន្ទីរកសិកម្មខេត្តប្រាប់ឱ្យដឹងថាតាមរយៈនៃការចុះត្រួតពិនិត្យមន្រ្តីជំនាញរកឃើញថ្នាំបាញ់ស្មៅសញ្ញា៤៨ រូបមនុស្សឈរលក់ក្នុងដេប៉ូទាំង២នោះដោយមន្រ្តីជំនាញពិនិត្យរកឃើញថាគ្មានជាប់ពាក់ព័ន្ធ និងការរំលោភកម្មសិទ្ធិបញ្ញាអ្វីនោះទេថ្នាំបាញ់ស្មៅត្រូវបានម្ចាស់ដេប៉ូអះអាងថាបានទិញពីក្រុមហ៊ុនFORWASTE ដែលជាក្រុមហ៊ុនចិនស្របច្បាប់ ។ក៏ប៉ុន្តែមន្រ្តីជំនាញពិនិត្យឃើញថ្នាំបាញ់ស្មៅឈ្មោះ៤៨ រូបមនុស្សឈរ ពីដុងពណ៌ខៀវមានភាពមិនប្រក្រតីនៃលេខបញ្ចិកាជាន់ជាមួយនិងលេខបញ្ចិកាផលិតផលថ្នាំបាញ់សម្លាប់ស្មៅមួយប្រភេទទៀតដែលមានពីដុងពណ៌ស។បញ្ហានេះមន្រ្តីជំនាញក៏បានធ្វើលិខិតដកហូតថ្នាំបាញ់សម្លាប់ស្មៅសញ្ញា៤៨មនុស្សឈរ ដាក់លក់ក្នុងដេប៉ូខាងលើដើម្បីរក្សាទុកបណ្តោះអាសន្ន រងចាំឱ្យភាគីក្រុមហ៊ុនFORWASTEទៅបកស្រាយនៅនាយកដ្ឋាននីតិកម្មកសិកម្ម នៃក្រសួងកសិកម្ម ៕
ដោយ៖ សំ វិច្ឆិកា