សមត្ថកិច្ចចុះត្រួតពិនិត្យដេប៉ូលក់ថ្នាំ និងជីកសិកម្ម២កន្លែង សង្ស័យលក់ថ្នាំកសិកម្មល្មើសកម្មសិទ្ធិបញ្ញា ប៉ុន្តែបែជារកឃើញលេខបញ្ចិកាមានភាពមិនប្រក្រតីទៅវិញ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលប្រឆាំងបទល្មើសេដ្ឋកិច្ចខេត្តសហការជាមួយនិងមន្រ្តីជំនាញនាយកដ្ឋាន

...
នីតិកម្មកសិកម្ម ក្រសួងកសិកម្ម និងមន្រ្តីជំនាញការិយាល័យនីតិកម្មកសិកម្មមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ បានចុះទៅត្រួតពិនិត្យឆែកឆេរដេប៉ូលក់ជីនិងថ្នាំកសិកម្ម២កន្លែងនៅចំ ណុចផ្សារចំការគ ហៅផ្សារថ្មី ស្ថិតក្នុងភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ តាម បន្តឹងរបស់ក្រុមហ៊ុនលឹម គង់ ត្រេឌីង ដែលបានប្តឹងទៅដេប៉ូឈ្មោះ ងួន សែ និងដេប៉ូចាន់ សេង ឡាយ សង្ស័យលក់ថ្នាំកសិកម្មបាញ់សម្លាប់ស្មៅសញ្ញា៤៨ រូបមនុស្សឈរ រំលោភកម្មសិទ្ធិ បញ្ហា បង្កឱ្យប៉ះពាល់ផលប្រយោជន៍ក្រុមហ៊ុន។

កម្លាំងសមត្ថកិច្ចនិងមន្រ្តីជំនាញ ចុះត្រួតពិនិត្យនិងឆែកឆេររកឃើញដេប៉ូលក់ជីនិងថ្នាំកសិកម្មទាំង២ខាងលើ កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ បានរកឃើញថ្នាំបាញ់សម្លាប់ស្មៅសញ្ញា ៤៨ រូបមនុស្សឈរ នៅដេប៉ូឈ្មោះងួន សែ ចំនួន ៤ពីដុង និងដេប៉ូ ឈ្មោះ ចាន់ សេងឡាយ ចំនួន៤៥កេះ ដែលជាថ្នាំបាញ់សម្លាប់ស្មៅរងការចោទប្តឹងសង្ស័យផលរំលោភកម្មសិទ្ធិបញ្ញានោះ។

ជុំវិញបញ្ហានេះ លោក សេង ម៉េង ប្រធានការិយាល័យនីតិកម្មកសិកម្មនៃមន្ទីរកសិកម្មខេត្តប្រាប់ឱ្យដឹងថាតាមរយៈនៃការចុះត្រួតពិនិត្យមន្រ្តីជំនាញរកឃើញថ្នាំបាញ់ស្មៅសញ្ញា៤៨ រូបមនុស្សឈរលក់ក្នុងដេប៉ូទាំង២នោះដោយមន្រ្តីជំនាញពិនិត្យរកឃើញថាគ្មានជាប់ពាក់ព័ន្ធ និងការរំលោភកម្មសិទ្ធិបញ្ញាអ្វីនោះទេថ្នាំបាញ់ស្មៅត្រូវបានម្ចាស់ដេប៉ូអះអាងថាបានទិញពីក្រុមហ៊ុនFORWASTE ដែលជាក្រុមហ៊ុនចិនស្របច្បាប់ ។ក៏ប៉ុន្តែមន្រ្តីជំនាញពិនិត្យឃើញថ្នាំបាញ់ស្មៅឈ្មោះ៤៨ រូបមនុស្សឈរ ពីដុងពណ៌ខៀវមានភាពមិនប្រក្រតីនៃលេខបញ្ចិកាជាន់ជាមួយនិងលេខបញ្ចិកាផលិតផលថ្នាំបាញ់សម្លាប់ស្មៅមួយប្រភេទទៀតដែលមានពីដុងពណ៌ស។បញ្ហានេះមន្រ្តីជំនាញក៏បានធ្វើលិខិតដកហូតថ្នាំបាញ់សម្លាប់ស្មៅសញ្ញា៤៨មនុស្សឈរ ដាក់លក់ក្នុងដេប៉ូខាងលើដើម្បីរក្សាទុកបណ្តោះអាសន្ន រងចាំឱ្យភាគីក្រុមហ៊ុនFORWASTEទៅបកស្រាយនៅនាយកដ្ឋាននីតិកម្មកសិកម្ម នៃក្រសួងកសិកម្ម ៕

IMG_3360

IMG_3361

IMG_3355

ដោយ៖ សំ វិច្ឆិកា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print