សមុទ្រចិនភាគខាងត្បូង៖ ចិនបកស្រាយពីមូលហេតុ​ដែលមានតែប្រទេស​៨ប៉ុណ្ណោះដែលគាំទ្រដោយបើកជំហរ

ចែករំលែក៖

នៅពេលដែលរដ្ឋាភិបាលទីក្រុងប៉េកាំង បានប្រកាសថា មានប្រទេសរហូតដល់​ ៦០ប្រទេសគាំទ្រគោលជំហររបស់

...
រដ្ឋាភិបាលទីក្រុងប៉េកាំង លើបញ្ហាសមុទ្រចិនភាគខាងត្បូង ។ សារព័ត៌មាន ​Wall Street Journal អាមេរិកបានផ្សយថា មកទល់ពេលនេះមានប្រទេសតែ ​៨ប៉ុណ្ណោះដែលគាំទ្រចិនដោយបើកជំហរ។ ប្រទេសទាំង៨ ដែលគាំទ្រនោះមាន Afghanistan, Gambia, Kenya, Niger, Sudan, Togo, Vanuatu, និង Lesotho។

ប្រតិកម្មចំពោះព័ត៌មានខាងលើ អ្នកនាំពាក់ក្រសួងការបរទេសចិនលោកស្រី Hua Chunying បញ្ចាក់ថា «ប្រព័ន្ធផ្សព្វផ្សាយរបស់លោកខាងលិចមួយចំនួនបានផ្លាស់ប្តូរពីសទៅខ្មៅ​ ហើយមិនស្ទាត់ជំនាញពីការរាប់លេខ និងបូក ដក លេខនោះទេ»

លោកស្រីបន្តទៀតថា លោកខាងលិចមិនចេះរាប់លេខ ។ លោកស្រីបានបកស្រាយថា ការដែល ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចរាប់បានតែ​៨ប្រទេសនោះគឺដោយសារតែប្រទេស​ជាច្រើនទៀតបានគាំទ្រដោយការប្រកាសផ្ទាល់មាត់មិនមានលិខិតស្នាមបញ្ចាក់។ លោកស្រីបន្តទៀតថា រយពេលចុងក្រោយនេះមានប្រទេសដូចជា Zambia, Cameroon, Ethiopia, Malawi ជាដើម បានបង្ហាញពីទស្សនកាំទ្រចិននៅបញ្ហាសមុទ្រចិនភាគខាងត្បូង ។

ប្រទេសជាច្រើនបានឯកភាពថា បញ្ហាសមុទ្រចិនភាគខាងត្បូងគឺត្រូវដោះស្រាយទ្វេភាគី ហើយប្រទេសដែលគាំទ្រចិនបានប្រឆាំងទៅនឹងសេចក្តីសម្រេចរបស់តុលាការស្តីពីសមុទ្រចិនភាគខាងត្បូង។

ក្នុងចំណោមប្រទេសទាំង​៦០ ដែលចិនបានប្រកាសថា បានគំាទ្រគោលនយោបាយរបស់ទីក្រុងប៉េកាំ ក្នុងនោះមាន ៥ប្រទេសដែលប្រកាសមិនគាំទ្រចិន ក្នុងនោះមាន២ប្រទេសនៅក្នុងតំបន់អឺរ៉ុប៕

1

1

ប្រែសម្រួល៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print