នៅពេលដែលរដ្ឋាភិបាលទីក្រុងប៉េកាំង បានប្រកាសថា មានប្រទេសរហូតដល់ ៦០ប្រទេសគាំទ្រគោលជំហររបស់
ប្រតិកម្មចំពោះព័ត៌មានខាងលើ អ្នកនាំពាក់ក្រសួងការបរទេសចិនលោកស្រី Hua Chunying បញ្ចាក់ថា «ប្រព័ន្ធផ្សព្វផ្សាយរបស់លោកខាងលិចមួយចំនួនបានផ្លាស់ប្តូរពីសទៅខ្មៅ ហើយមិនស្ទាត់ជំនាញពីការរាប់លេខ និងបូក ដក លេខនោះទេ»
លោកស្រីបន្តទៀតថា លោកខាងលិចមិនចេះរាប់លេខ ។ លោកស្រីបានបកស្រាយថា ការដែល ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចរាប់បានតែ៨ប្រទេសនោះគឺដោយសារតែប្រទេសជាច្រើនទៀតបានគាំទ្រដោយការប្រកាសផ្ទាល់មាត់មិនមានលិខិតស្នាមបញ្ចាក់។ លោកស្រីបន្តទៀតថា រយពេលចុងក្រោយនេះមានប្រទេសដូចជា Zambia, Cameroon, Ethiopia, Malawi ជាដើម បានបង្ហាញពីទស្សនកាំទ្រចិននៅបញ្ហាសមុទ្រចិនភាគខាងត្បូង ។
ប្រទេសជាច្រើនបានឯកភាពថា បញ្ហាសមុទ្រចិនភាគខាងត្បូងគឺត្រូវដោះស្រាយទ្វេភាគី ហើយប្រទេសដែលគាំទ្រចិនបានប្រឆាំងទៅនឹងសេចក្តីសម្រេចរបស់តុលាការស្តីពីសមុទ្រចិនភាគខាងត្បូង។
ក្នុងចំណោមប្រទេសទាំង៦០ ដែលចិនបានប្រកាសថា បានគំាទ្រគោលនយោបាយរបស់ទីក្រុងប៉េកាំ ក្នុងនោះមាន ៥ប្រទេសដែលប្រកាសមិនគាំទ្រចិន ក្នុងនោះមាន២ប្រទេសនៅក្នុងតំបន់អឺរ៉ុប៕
ប្រែសម្រួល៖ សាធី