ខេត្តរតនគិរី៖ តំណាងចលនាយុវជនកម្ពុជា១៥៧ ដឹកនាំដោយលោក គង់ សារ៉ាត់ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦
លោកស្រី កុយ កុសល អភិបាលរងស្រុកបានឲ្យដឹងថា ហេតុការណ៍គ្រោះធម្មជាតិខាងលើនេះកើតឡើងនៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋចំនួន២២ខ្នងផ្ទះបើុងដំបូលអស់គ្មានសល់។ ក្នុងនោះដែរសាលារៀនមួយខ្នងត្រូវបានខ្យល់បោកបក់ដួលរលំទាំងស្រុង និងមានកុមារ៤នាក់ ស្រី២នាក់រងរបួស ហើយត្រូវអាជ្ញាធរស្រុកអន្តរាគមន៍បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗផងដែរ។
ក្នុងឱកាលនោះដែរលោក គង់ សារ៉ាក់ បានពាំនាំមកនូវការសាកសួរសុខទុក្ខ និងការចូលរួមសោកស្តាយពីសំណាក់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ជូនចំពោះបងប្អូនប្រជាពលរដ្ឋរងគ្រោះទាំង២២គ្រួសារព្រមទាំងបានលើកឡើងថា ដោយមើលឃើញពីការលំបាករបស់បងប្អូនដែលជួបគ្រោះធម្មជាតិខ្យល់កន្ទ្រាក់បើុងដំបូលផ្ទះនាពេលនេះ ចលនាយុវជនកម្ពុជា១៥៧ដែលមានលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាស្ថាបនិកបានចាត់រូបលោកនាំយកអំណោយជាគ្រឿងឧបភោគបរិភាគមកជូនពុកម៉ែបងប្អូនដើម្បីជួយសម្រួលការលំពាក ថ្វីត្បិតតែអំណោយដែលយកមកចែកជូននាពេលនេះមិនអាចឆ្លើយតបតាមតំរូវការក៏ពិតមែន តែនេះគឺជាវប្បធម៌នៃការចែករំលែករបស់ចលនាយុវជនកម្ពុជា១៥៧ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាយើងដែលតែងតែជួយគ្នាទៅវិញទៅមកក្នុងគ្រាក្រ គ្រាមានទុក្ខលំបាកជាដើម ។
អំណោយដែលផ្តល់ជូនប្រជាពលរដ្ឋទាំង២២គ្រួសារនាពេលនេះក្នុង១គ្រួសារទទួលបាន អង្ករ៥០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៊ីអុីវ១យួរ អំបិល២គីឡូក្រាម ស្ករស២គីឡូក្រាម និងថវិកា ៥ម៉ឺនរៀលផងដែរ៕
ដោយ៖ វុទ្ធឦសាន