ខេត្តសៀមរាប : (ព័ត៌មានបឋម) ! គិតត្រឹមពេលនេះនៅវេលាម៉ោងប្រមាណជា១៨និង០០នាទីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ នេះមានករណីបាត់មនុស្សប្រុសម្នាក់បន្សល់ទុកតែស្បែកជើងនៅនៅតែមិនទាន់រកឃើញនៅឡើយទេ។ ធ្វើឱ្យមានការភ្ញាក់ផ្អើល ប្រជាពលរដ្ឋជាច្រើន បានមកមើល ហើយឆ្ងល់ថាហេតុអ្វីក៏បាត់ខ្លួនបែបនេះ។
សូមបញ្ជាក់ថា, នៅមាត់ទឹក អ្នកដែលបាត់ខ្លួននោះគឺបន្សល់ទុកតែស្បែកជើង១គូរតែប៉ុណ្ណោះ ដែលធ្វើអោយ សមត្ថកិច្ច អាជ្ញាធរ កំពុងជួយអន្តរាគមន៍ ស្វែងរក ជនដែលបាត់ខ្លួន ។
ប្រភពខ្លះបានប្រាប់អោយដឹងថា , អ្នកបាត់ខ្លួន អាចជាអ្នកមានវិបត្តិផ្លូវចិត្តមើលទៅ ! .ខណះពេលនេះ ក្រុមសមត្ថកិច្ច អាជ្ញាធរ កំពុងស្វែងរកផងដែរ។
សូមរំលឹកថា បើតាមប្រភពកន្លែងកើតហេតុបានឲដឹងថា, មុនពេលកើតហេតុគឺ វេលាម៉ោងប្រមាណជា២រសៀល មាន បុរស២នាក់ មកអង្គុយលេងមាត់ទឹក ដៃគូទៅទិញអី ត្រលប់ មកវិញ បាត់គ្នាម្នាក់ តែម្ដង មិនដឹងថា, លោតទឹក ឬដើរទៅកន្លែងណាផ្សេង រហូតដល់ ព្រលប់ថ្ងៃដដែលនេះ សមត្ថកិច្ច ក៏មិនទាន់រកឃើញ និងមិនទាន់ដឹង អត្តសញ្ញាណរបស់ជនដែលបាត់ខ្លួននៅឡើយទេ។
ចំពោះព័ត៌មានលម្អិត អង្គភាពមជ្ឈមណ្ឌលព័ត៌មាន “នគរវត្ត” និងរាយការណ៍បន្ថែមនៅពេលក្រោយ ៕
ដោយ : សហការី