អ្នកចាត់ការទូទៅលោក Simone Inzaghi បានថា ក្រុម Inter Milan ត្រូវតែគិតលើជំនឿចិត្តរបស់ខ្លួន និងអាចសម្របខ្លួនបានជាមួយនឹងគូប្រជែង AC Milan ដោយក្រុមរបស់គាត់ដើម្បីបំបែកកំណត់ត្រាចាញ់ក្នុងក្របខ័ណ្ឌ Champions League ទល់នឹងសត្រូវដែលធ្លាប់ស្គាល់គ្នានៅលីកជាមួយគ្នា។
គូប្រជែងរបស់អ៊ីតាលី Inter Milan និង AC Milan ដែលបានឈ្នះជើងឯក Champions League ចំនួន ១០រួមបញ្ចូលគ្នាបានប្រឈមមុខគ្នា២លើកក្នុងវគ្គជម្រុះដោយ AC Milan ទទួលបានជ័យជម្នះក្នុងការប្រកួតទាំង២កាលពីឆ្នាំ២០០៣ និង២០០៥។
ទោះបីជាយ៉ាងណាក៏ដោយ Inter Milan បានទទួលជោគជ័យកាន់តែច្រើននៅក្នុងការប្រកួតនាពេលថ្មីៗនេះ ដោយឈ្នះ៣ និងស្មើ២ក្នុងចំណោមការប្រកួតទាំង៧ដែលក្រុមបានលេងចាប់តាំងពីលោក Inzaghi ចូលកាន់តំណែងជាអ្នកចាត់ការកាលពីឆ្នាំ២០២១។
ជ័យជម្នះ ទាំង នោះ រួម បញ្ចូល ការ ទទួល ជ័យ ជម្នះ ៣–០ ក្នុង ការ ប្រកួត វគ្គ ផ្តាច់ ព្រ័ត្រ Italian Super Cup កាល ពី ដើម ឆ្នាំនេះ និង វគ្គ ពាក់ កណ្តាល ផ្តាច់ ព្រ័ត្រ Coppa Italia កាល ពី ឆ្នាំ មុន។
លោក Inzaghi បានប្រាប់អ្នកយកព័ត៌មានមុនការប្រកួតជើងទី១វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់ក្រុមទាំង២នៅ San Siro រាត្រីនេះថា “យើងបានលេងជាច្រើនដង ខ្ញុំបាននិយាយវាពីមុន។ យើងនឹងត្រូវតែពូកែនៅពេលដែលយើងត្រូវការឈ្នះ ពីព្រោះវាតែងតែមានព្រឹត្តិការណ៍ដែលមិននឹកស្មានដល់ក្នុងការប្រកួតសំខាន់ៗបែបនេះ ដែលចុងក្រោយ យើងតែងតែធ្វើបានល្អដោយមានភាពល្អឥតខ្ចោះ”។
លោកបន្តថា “វាជាការប្រកួតដ៏សំខាន់ដូចការប្រកួតវគ្គផ្តាច់ព្រ័តដទៃទៀត។ វាមិនមែនជាការប្រកួត Derby ទេ ប៉ុន្តែជាការប្រកួតប្រជែងយកពានរង្វាន់។ យើងដឹងថា វាមានន័យយ៉ាងណាសម្រាប់យើង សម្រាប់ក្លិប សម្រាប់អ្នកគាំទ្រ សូម្បីតែសម្រាប់ខ្លួនខ្ញុំផ្ទាល់ហើយខ្ញុំពិតជាមានទំនុកចិត្តលើកីឡាករដែលកំពុង ផ្ដោតអារម្មណ៍ និងចង់ឈ្នះ ខ្លាំង ណាស់”។
ក្តីសង្ឃឹមរបស់ Inter Milan ក្នុងការទទួលបានជ័យជម្នះលើកដំបូងលើ AC Milan ក្នុងការប្រកួតកំពូលរបស់អឺរ៉ុបត្រូវបានផ្តល់ការជំរុញដោយរបួសដល់ខ្សែប្រយុទ្ធ Rafael Leao ដែលត្រូវបានប្តូរចេញនៅនាទីទី១១នៃជ័យជម្នះ ២–០ លើក្រុម Lazio ក្នុងក្របខ័ណ្ឌ Serie A កាលពីថ្ងៃសៅរ៍។
លោក Inzaghi អះអាងថា “អវត្តមានរបស់កីឡាករអន្តរជាតិព័រទុយហ្គាល់រូបនេះនឹងមានឥទ្ធិពលតិចតួចលើការរៀបចំរបស់ Inter ដោយយើងទាំងអស់គ្នាដឹងពីគុណភាពរបស់កីឡាករ។ យើងដឹងថាគាត់អាចឬប្រហែលជាមិននៅទីនោះ ច្បាស់ណាស់ថាយើងនឹងធ្វើការកែតម្រូវខ្លះ ប៉ុន្តែវានឹងមិនប៉ះពាល់ដល់ផែនការហ្គេមរបស់យើងទេ”។
គួរបញ្ជាក់ថា ការជួបគ្នាចុងក្រោយរបស់ Inter Milan ជាមួយ AC Milan ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League បានកើតឡើងកាលពី២០ឆ្នាំមុនក្នុងរដូវកាល២០០២–២០០៣ នៅពេលដែល AC Milan បានយកឈ្នះឈានទៅលើកពានរង្វាន់អឺរ៉ុបជាលើកទី៦ ៕ (រូបភាព ៖ Reuters/CNA)